Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថេណា អន់ចិត្តខ្លាំង ស៊ូត្រឡប់ទៅធ្វើប្រភេទចម្រៀងចាស់ៗ ដើម្បីផ្គាប់ចិត្ត Fan ម៉ឺនឆ្នាំ

  • បោះពុម្ព

នៅមុននេះបន្តិចតារាចម្រៀង Original Song សំឡេងផ្អែមស្រទន់ ថេណា ប្រកាសជាផ្លូវការថានៅមិនយូរទៀតទេ លោកនឹងត្រឡប់ទៅធ្វើចម្រៀងលំនាំបទចាស់របស់ខ្លួន ទោះបីកន្លងមកលោកផលិត ចម្រៀងប្រភេទថ្មីជាច្រើន ដើម្បីនាំអ្នកគាំទ្រឱ្យស្គាល់ពីអ្វីថ្មីក៏ដោយ។

ជាការពិតណាស់គ្រប់តារាចម្រៀងទាំងអស់សុទ្ធតែមាន Style ប្រចាំខ្លួនរៀងៗខ្លួន និងមានការវិវត្តន័នៃ រសជាតិថ្មីដូចគ្នាផងដែរ។ ជាក់ស្ដែងតារាចម្រៀង Original ថេណា ក៏មាន Style ប្រចាំខ្លួនផងដែរក្នុង ការធ្វើបទចម្រៀង ដែលបានកែនអ្នកគាំទ្ររាប់លាននាក់ឱ្យស្ដាប់ចម្រៀងរបស់ខ្លួន ប៉ុន្តែនូវរយៈចុង ក្រោយនេះ ថេណា បានផ្លាស់ប្ដូរមួយចំនួននៃការធ្វើប្រភេទចម្រៀងថ្មី ក្នុងរូបភាពនាំឱ្យអ្នកគាំទ្រខ្លួន បានស្គាល់ពីអ្វីថ្មីៗ និងចង់បង្ហាញពីទេព្យកោសល្យ សមត្ថភាពក្នុងការផលិតតន្ត្រី និងចម្រៀងស្នាដៃ របស់ខ្លួនទៅកាន់អ្នកគាំទ្រ។

ថ្វីត្បិតផលិតចម្រៀងថ្មី ប្រជាប្រិយភាព ថេណា បានមិនស្រុតចុះទៅណានោះទេ គឺកើនឡើងជាលំដាប់ តែម្ដង តែផ្ទុយទៅវិញអ្នកគាំទ្រម៉ឺនឆ្នាំរបស់ ថេណា បង្ហាញការថ្អូញថ្អែរចង់ស្ដាប់ចម្រៀងលំនាំប្រភេទ ចាស់ទៅវិញ។ មិនតបត ឬតវ៉ាអ្វីច្រើន ថេណា ក៏បានសន្យាថាមិនយូទេលោកនឹងនាំអារម្មណ៍ អ្នកគាំទ្ររបស់ខ្លួនទៅស្ដាប់រសជាតិចាស់របស់ខ្លួនវិញ៕

ដកស្រង់ពី៖ Sabay