Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាន​អគ្គិសនី​ថ្មី MG ផ្តោតលើ​កម្លាំង​ខ្លាំង តែតម្លៃ​វិញអាចធ្វើឱ្យ​គូប្រជែង​នៅមិន​ស្ងប់

  • បោះពុម្ព

រថយន្តអគ្គិសនីថ្មី MG4 Xpower ត្រូវបានបង្ហាញចេញហើយក្នុងប្រទេសអង់គ្លេស ដែលវាចេញមកគឺផ្តោតខ្លាំងលើកម្លាំងខ្លាំងបំផុត និងតម្លៃប្រកួតប្រជែង ចាប់ពី ៤ម៉ឺន ៦ពាន់ដុល្លារឡើងទៅ។

រថយន្តនេះ ជា Spec ថ្មីមួយទៀតនៃរថយន្ត MG Mulan Triumph Edition នៅប្រទេសចិន ដែលបង្ហាញចេញកាលពីឆ្នាំមុន។ រថយន្ត MG4 XPower បំពាក់ម៉ូទ័រអគ្គិសនីចំនួន២ ដែលផលិតបានកម្លាំងសរុបបានរហូតទៅដល់ ៤២៩សេះ និងកម្លាំងរមួល ៦០០ញូតុនម៉ែត្រ រត់ប៉ុង២ រួមទាំងមានជំនួយពីប្រព័ន្ធគ្រប់គ្រងលំនឹងនៅលើផ្លូវកោង ឬផ្លូវបត់ ដែលជាប្រព័ន្ធសុវត្ថិភាពលើកដំបូងសម្រាប់ MG និងជាន់ស្ទុះពី ០ ដល់ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេល ៣,៨វិនាទី។

ក្រុមហ៊ុន MG Motor ប្រចាំប្រទេសអង់គ្លេស រំពឹងថា អតិថិជននឹងពេញចិត្តខ្លាំងចំពោះរថយន្តអគ្គិសនីដ៏ខ្លាំងបំផុតរបស់ MG មួយនេះ។ ជាមួយគ្នានេះ MG4 Xpower ក៏នៅតែបំពាក់បច្ចេកវិទ្យា និងបរិក្ខាខ្ពស់ផងដែរ។ វានឹងក្លាយជារថយន្តប្រវត្តិសាស្រ្តមួយរបស់ MG សម្រាប់ឆ្នាំ២០២៣៕

ដកស្រង់ពី៖Sabay