Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ជម្រុញអោយ សមាគមន៏សហគ្រិនវ័យក្មេងកម្ពុជា ខិតខំបង្កើនការទាក់ទាញ អោយបានកាន់តែច្រើន នៅអ្នកវិនិយោគចូលមកខេត្តកំពង់ចាម និងត្បូងឃ្មុំ

  • បោះពុម្ព

នៅសាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំជាមួយសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ ដើម្បីសម្តែងការ

គួរសម និង ជួបពិភាក្សាពីការចងក្រងសៀវភៅមគ្គុទេស វិនិយោគ និង ផលិតវីដេអូ បង្ហាញពីសក្តានុពល វិនិយោគរបស់ខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនោះ មានការអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ត្បូងឃ្មុំ និង ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក ប្រធាន នៃមន្ទីរផែនការ មន្ទីរទេសចរណ៍ មន្ទីរពាណិជ្ជកម្មខេត្ត លោកនាយកទីចាត់ការផែនការ និង វិនិយោគសាលាខេត្ត និង លោក-លោកស្រី ដែលជាសហគ្រិនវ័យក្មេងជាច្រើនរូបទៀត ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៏ថា បច្ចុប្បន្ននេះយុវជនកម្ពុជា មានកាយល់ដឹងច្រើន ទៅលើផ្នែកអាជីវកម្មសហគ្រិន បើប្រៀបធៀបទៅនឹងកាលពី១០ឆ្នាំកន្លងទៅ គឺមិនសូវមានអ្នកណាស្គាល់ អំពីអាជីវកម្មសហគ្រិននោះទេ ប៉ុន្ដែបើគិតមកបច្ចុប្បន្នវិញ គឺមានការយល់ដឹងច្រើនណាស់អំពីអាជីវកម្មនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជម្រុញអោយ សមាគមន៏សហគ្រិនវ័យក្មេងកម្ពុជា ខិតខំបង្កើនការទាក់ទាញ អោយបានកាន់តែច្រើន នៅអ្នកវិនិយោគ ដើម្បីអោយខេត្តត្បូងឃ្មុំ មានការរីកចម្រើន បន្ថែមទៀត ។

សូមបញ្ជក់ថា៖ ការចូលជួបសម្តែងការគួរសម និង ជួបពិភាក្សានាឳកាសនោះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗធំមួយចំនួន ដូចជាការស្រាវជ្រាវ ការចែករំលែកបទពិសោធន៍ រវាងគ្នាទៅវិញទៅមក ជាពិសេសគឺការចែករំលែកបទពិសោធន៍ពិតទៅឲ្យយុវជនជំនាន់ក្រោយ នូវដែល អ្វីជាសហគ្រិនពិតប្រាកដ តើផលលំបាកអ្វីខ្លះដែលត្រូវប្រឈម ហើយទាំងនេះ គឺជាការចែករំលែកមួយដ៏ល្អ ។

ជាមួយគ្នានោះ សមាជិកសមាគមន៍ YEAC បានបង្ហាញពីធុរកិច្ចមួយចំនួនក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ ដូចជាផ្គត់ផ្គង់គ្រឿងសំណង់ គ្រឿងអេឡិចត្រូនិច ហាងកាហ្វេ សាងសង់បុរី រីស៊ត និងភោជនីយដ្ឋាន អភិវឌ្ឍន៍អចលនទ្រព្យ ធនាគារ និងធានារ៉ាប់រង សមាគមន៏សហគ្រិនវ័យ មានបំណងចង់ធ្វើការចងក្រងសៀវភៅមគ្គុទេស វិនិយោគ និង ផលិតវីដេអូ បង្ហាញពីសក្តានុពល វិនិយោគរបស់ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យមើលសក្តានុពល និងពង្រីកទីផ្សារនៅខេត្តត្បូងឃ្មុំ ៕