ផ្សាយផ្ទាល់


បណ្តាញសង្គម

ឯកឧត្តម វង សូត អញ្ជើញបើកបវេសនកាល ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្នុងទីរួមខេត្តត្បូងឃ្មុំ ................

(ត្បូងឃ្មុំ) ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្ស ដែលមានបញ្ញាញាណខ្លាំងក្លា។

អាន​បន្ត៖ ឯកឧត្តម វង សូត អញ្ជើញបើកបវេសនកាល ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ហេង សំរិន...

សាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ «ក្នុងស្មារតីជាតិខ្មែរតែមួយ» សមរភូមិក្រោយ វេចខ្ចប់អំបុកផ្ញើក្តីនឹករលឹក និងគាំទ្រដល់សមរភូមិមុខ ក្នុងការបោសសម្អាតចោរឈ្លានពានសៀម!

(ត្បូងឃ្មុំ) ៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ សាខាសមាគមនារីខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងកម្មវិធីទិញស្រូវធ្វើអំបុក បុកជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក ពីការឈ្លានពានរបស់សៀម មកលើកម្ពុជា នៅបរិវេណវត្តមង្គលនិវេសន៍ (កណ្ដោលជ្រុំ) ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ សាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ...

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាលស្តីពីការ ផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យ ច្រកតែមួយក្រុង ស្រុក និងតួនាទីភារកិច្ចការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុង ស្រុក

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការ ផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យ ច្រកតែមួយក្រុង ស្រុក និងតួនាទីភារកិច្ចការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុង ស្រុក ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាលស្តីពីការ...

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ពេជ្រ បូរ៉ែន នៅទីបញ្ជាវរសេនាតូចថ្មើជើង ២១៤ ក្នុងស្រុករត្បូងឃ្មុំ ដែលបានពលីជីវិតការពារទឹកដី នៅសមរភូមិមុខ (តំបន់បា្រសាទតាក្របី)

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំប្រតិភូក្រសួងធម្មការនិងសាសនា ដើម្បីដាក់កម្រងផ្កា និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី ពេជ្រ បូរ៉ែន ជាវីរៈយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិការពារបូរណភាពទឹកដី។ ពិធីគោរពវិញ្ញាណក្ខន្ធនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ ២១៤ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ...

ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំគណៈប្រតិភូខេត្ត គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន អនុសេនីយ៍ត្រី ពេជ្រ បូរ៉ែន នៅទីបញ្ជាការវរសេនាតូចថ្មើរជើង លេខ ២១៤ ក្នុងស្រុកត្បូងឃ្មុំ ដែលពលីការពារទឹកដី ពីការឈ្លានពានរបស់សៀមនៅតំបន់ប្រាសាទតាក្របី

(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ដោយផ្ទាល់ចំពោះសព លោកអនុសេនីយ៍ត្រី ពេជ្រ បូរ៉ែន នៅទីបញ្ជាការវរសេនាតូចថ្មើរជើង លេខ ២១៤ ក្នុងស្រុកត្បូងឃ្មុំ។

អាន​បន្ត៖ ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំគណៈប្រតិភូខេត្ត គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន...

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបបទល្មើសជលផល ២ករណីធំៗ នៅស្រុកពញ្ញាក្រែក និងស្រុកត្បូងឃ្មុំ រុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់ជាច្រើន

(ខេត្តត្បូងឃ្មុំ)៖ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានបើកប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើសនេសាទយ៉ាងសកម្ម ចំនួន ២ករណីផ្សេងគ្នា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ សមត្ថកិច្ចជំនាញ ចុះបង្ក្រាបបទល្មើសជលផល ២ករណីធំៗ នៅស្រុកពញ្ញាក្រែក...

ក្រសួងការងារ និងរដ្ឋបាលខេត្តត្បូងឃ្មុំ ចុះចែកសម្ភារសិក្សា និងកង់ជូនកុមារ ក្នុងឃុំគោលដៅចំនួន ៤ នៃស្រុកត្បូងឃ្មុំ, ពញាក្រែក, ក្រូចឆ្មារ និងស្រុកអូររាំងឪ ដើម្បីទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារក្នុងវិស័យឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម

(ត្បូងឃ្មុំ) ៖ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត ជាប្រធានគណៈកម្មការប្រឆាំងពលកម្មកុមារខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត អញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរជូនកុមារ ដែលបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាសផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម តាមរយៈកិច្ចអន្តរាគមន៍ស្នូល ឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អាន​បន្ត៖ ក្រសួងការងារ និងរដ្ឋបាលខេត្តត្បូងឃ្មុំ ចុះចែកសម្ភារសិក្សា និងកង់ជូនកុមារ...

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការម៉ឺងម៉ាត់ទប់ស្កាត់រថយន្តដឹកលើសទម្ងន់ ដើម្បីការពារផ្លូវ និងអាយុជីវិតប្រជាពលរដ្ឋ

(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «វិធានការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់» ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តត្បូងឃ្មុំ...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័ត លើរបាយការណ៍រីកចម្រើនរបស់ខេត្ត ...............

នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញជាអធិបតី បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័ត លើរបាយការណ៍រីកចម្រើនរបស់រដ្ឋបាលខេត្ត។

អាន​បន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤...

លោកជំទាវ ឯក គន្ធវារី វាយតម្លៃខ្ពស់ចំពោះកងវិស្វកម្ម ដែលបានស្ថាបនាផ្លូវនៅស្រុកអូររាំងឪ ត្រឹមត្រូវតាមបច្ចេកទេស ១០០%

(ខេត្តត្បូងឃ្មុំ)៖ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងស្ថាបនាផ្លូវមួយខ្សែក្នុងស្រុកអូររាំងឪ ប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ១០០%។

អាន​បន្ត៖ លោកជំទាវ ឯក គន្ធវារី វាយតម្លៃខ្ពស់ចំពោះកងវិស្វកម្ម...

ឯកឧត្តម ម៉ៅ ឌុង អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម អបអរសាទរខួបលើកទី៤៧ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ)

(ត្បូងឃ្មុំ)៖ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.ស.យ.ក ខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំ និងចូលរួមក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ “បរិច្ចាគឈាមបង្ហាញពីឆន្ទៈ ជឿជាក់លើស្មារតី ២ធ្នូ” ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្ងៃកំណើតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥)។

អាន​បន្ត៖ ឯកឧត្តម ម៉ៅ ឌុង អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម...

រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញឱ្យមន្ទីរជំនាញពន្លឿនការរៀបចំ «កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៦-២០២៨)» ឱ្យមានភាពត្រឹមត្រូវ និងទាន់ពេលវេលា

(ខេត្តត្បូងឃ្មុំ) ៖ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៦-២០២៨) របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ «ក» សាលាខេត្ត។

អាន​បន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញឱ្យមន្ទីរជំនាញពន្លឿនការរៀបចំ «កម្មវិធីវិនិយោគ...

ឯកឧត្តម រិន វីរៈ និងឯកឧត្តម ប៉ែន កុសល្យ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីនៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ដើម្បីជំរុញសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិនៅខេត្តត្បូងឃ្មុំ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

អាន​បន្ត៖ ឯកឧត្តម រិន វីរៈ និងឯកឧត្តម ប៉ែន កុសល្យ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ជំរុញពន្លឿនការដោះស្រាយសំណើ និងសំណូមពរ ៦ករណី ជូនពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយនៅក្រុងសួង

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្រុងសួង ដែលវេទិកានេះ ប្រព្រឹត្តទៅនៅបរិវេណវត្តពោធិគយា(វត្តវិហារខ្ពស់) ស្ថិតនៅភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាន​បន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ជំរុញពន្លឿនការដោះស្រាយសំណើ និងសំណូមពរ ៦ករណី...

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្តីពីកិច្ចពិភាក្សាដំណើរការរបស់ គណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជន ឃុំ-សង្កាត់ ................

ត្បូងឃ្មុំ៖ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហែម បូរ៉ា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីកិច្ចពិភាក្សាដំណើរការរបស់ គណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជន ឃុំ-សង្កាត់ នៅខេត្តត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។

អាន​បន្ត៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...

ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំពិភាក្សាការចុះពិនិត្យស្ថានភាពនិន្នាការ ទេសចរណ៍ខេត្តត្បូងឃ្មុំ ជំរុញការតាមដាន និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ក្រសួងទេសចរណ៍

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ពាងណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ប៉ូច វរល័ក្ខ នាយិកាវិទ្យាស្ថានជាតិទេសចរណ៍ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សាការចុះពិនិត្យស្ថានភាពនិន្នាការ ទេសចរណ៍ខេត្តត្បូងឃ្មុំ ជំរុញការតាមដាន និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ក្រសួងទេសចរណ៍ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៥ ទទួលបានសំណូមពរ ២១ករណី របស់ប្រជាពលរដ្ឋនៅស្រុកតំបែរ ដោយបានដាក់ចេញចំណាត់ការបន្ទាន់ ផ្តោតសំខាន់លើ «ផ្លូវថ្នល់ អប់រំ និងល្បែងស៊ីសង»

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានប្រកាសទទួលយកសំណូមពរ និងកង្វល់សរុបចំនួន ២១ករណី របស់ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកតំបែរ ដើម្បីដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ និងដោះស្រាយជាបន្ទាន់។

អាន​បន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់...

ខេត្តត្បូងឃ្មុំ រៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៥ ក្រោមប្រធានបទ«រួមគ្នាបញ្ឈប់អំពើហិង្សា តាមបច្ចេកវិទ្យា ឌីជីថល លើស្ត្រី និងក្មេងស្រី»

ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានប្រតិបត្តិនៃក្រុមការងារពហុវិស័យឆ្លើយតបចំពោះហិង្សាទាក់ទងនិងយេនឌ័រ ខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិក-សមាជិការ នៃក្រុមការងារGBVថ្នាក់ខេត្ត ថ្នាក់ស្រុក ដើម្បីធ្វើយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៥ ក្រោមប្រធានបទ«រួមគ្នាបញ្ឈប់អំពើហិង្សា តាមបច្ចេកវិទ្យា ឌីជីថល លើស្ត្រី និងក្មេងស្រី» នៅបរិវេនវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ រៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ទទួលយកសំណួរ និងសំណូមពរទាំង ១៩ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអូររាំងឪ ដើម្បីពន្លឿនការដោះស្រាយ

(ត្បូងឃ្មុំ)៖ សំណួរ និងសំណូមពរសរុបចំនួន ១៩ ករណី ដែលលើកឡើងដោយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងស្រុកអូររាំងឪ ត្រូវបានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ទទួលយកដើម្បីចាត់វិធានការដោះស្រាយជាបន្ទាន់ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៥។

អាន​បន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ទទួលយកសំណួរ និងសំណូមពរទាំង ១៩...

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ

ត្បូងឃ្មុំ៖ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី កែវ លក្ខិណា អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងគ្រប់គ្រងអាជ្ញាបណ្ណអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងរដ្ឋបាលខេត្តត្បូងឃ្មុំ...

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទ ប្រវែង ៦,៣គ.ម និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម ក្នុងខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ) ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ ប្រវែង ៦,៣០គ.ម និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម នៅក្នុងខេត្តត្បូងឃ្មុំ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB)។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម ឆាយ ឫទ្ធិសែន...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕