Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសលោក គី ដាណារិទ្ធ ឲ្យចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំថ្មី!

  • បោះពុម្ព

ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឯកឧត្តមទេសររដ្ឋមន្ត្រី ស៊ុន ចាន់ថុល , ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសម្រួលភារកិច្ច និងចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំថ្មី។

ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត និងមន្ត្រី នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តយ៉ាងច្រើនកុះករ។

តាមប្រកាសស្ដីពី ការផ្ទេរសម្រួលភារកិច្ច មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ទេរសម្រួលភារកិច្ចលោក គី ដាណារិទ្ធ ពីអនុប្រធានមន្ទីរ ឡើងកាន់តំណែងជាប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ, ចំណែកឯ លោក គីវិរិន ត្រូវផ្លាស់ទៅកាន់តំណែងជា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

លោក គី វីរិន បានឡើងធ្វើរបាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់មន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ រយៈពេលកន្លងមក ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

នៅក្នុងឱកាសនោះ លោក គី ដាណារិទ្ធ ទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា បំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន អនុវត្តឱ្យបានជាដាច់ខាតតាមបាវចនា២ និងអភិក្រម៥របស់សម្តេចតេជោ ហ៊ុន សែន គោរពប្រតិបត្តិឲ្យបានគោលការរបស់ក្រសួងសាធារណ:ការ និងដឹកជញ្ជូន ពិសេសចូលរួមសហការឲ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោក គី វីរិន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំចាស់ កន្លងមកបានខិតខំអនុវត្តការងារ សម្រេចបាននូវ ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនានា មានផ្លូវថ្នល់ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក ការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ និងទឹកកខ្វក់បានល្អ។

ឯកឧត្តមបណ្ឌិត ក៏បានស្នើប្រធានមន្ទីរសាធារណការខេត្តថ្មី ប្រកាន់ភ្ជាប់នូវសាមគ្គីជាធ្លុងមួយ សម្រេចបាននូវស្នាដៃធំៗបន្តទៀត និងអនុវត្តនូវអភិក្រមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរបន្ថែមទៀត គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ។

ជាមួយគ្នានោះ ឯកឧត្តម ស៊ុយ សាន ក៏បានណែនាំដល់ប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំថ្មី ត្រូវខិតខំបំពេញការងារ សហការសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត អនុវត្តនូវយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ និងគោលនយោបាយកែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើហេដ្ឋារចនា សម្ព័ន្ធផ្លូវ ថ្នល់ ច្បាប់ និងលិខិតបទដ្ឋាននានា តាមគោលការណ៍ក្រសួង និងតាមគណបញ្ជាការឯកភាពខេត្ត ឲ្យមានប្រសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តត្បូងឃ្មុំ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕