Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកជំទាវ អភិបាលរងខេត្ត ណែនាំដល់បេក្ខជនប្រឡងចំរៀងថ្នាក់ខេត្តដែលបានទទួលចំណាត់ថ្នាក់លេខ១ នាពេលនេះ ត្រូវខិតខំហ្វឹកហាត់ព័ទ្ធសំលេងឱ្យបានល្អបន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រឡងនៅថ្នាក់ជាតិ

  • បោះពុម្ព

លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងទៅកាន់បេក្ខជនប្រឡងចម្រៀងសកលថ្នាក់ខេត្ត ដោយបានធ្វើការណែនាំ ដល់បេក្ខជនប្រឡងដែលបានទទួលចំណាត់

ថ្នាក់នាពេលនេះ ត្រូវខិតខំហ្វឹកហាត់ពត់សំលេងឱ្យបានល្អបន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រឡងនៅថ្នាក់ជាតិ ជាពិសេសត្រូវជ្រើសរើសចម្រៀងណាដែលជាវប្បធម៌សិល្បះ ជាអត្តសញ្ញាណរបស់ជាតិ កុំចម្លងវប្បធម៌បរទេស ដែលមិនមែនវប្បធម៌របស់ខ្លួន។

លើកឡើងបែបនេះរបស់លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត បានធ្វើឡើងក្នុងពេលដែលលោកជំទាវ អញ្ជើញជាអធីបតី ក្នុងពិធីប្រឡងផ្ដាច់ព្រ័ត្រមហោស្រពចម្រៀងខ្មែរជាសកលលើកទី៥ ឆ្នាំ២០១៩ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

លោកជំទាវ នី ចាន់ធីតា បានបន្តថា ការប្រឡងចម្រៀងនេះ គឺគោលបំណង ដើម្បីជួយលើកស្ទួយនូវសិល្បះវប្បធម៌ខ្មែររបស់យើង ដែលកំពុងតែត្រូវទទួលរងនូវការគំរាមកំហែង ពីវប្បធម៌បរទេសពិសេស ស្រទាប់យុវ័យ ដើម្បីលើកតម្កើងឱ្យចេះស្រឡាញ់ និងជួយថែរក្សាអភិរក្សសិល្បះ វប្បធម៌ខ្មែរឱ្យបានគង់វង្ស។

លោកជំទាវ បានបញ្ជាក់ថា ៖ យើងទាំងអស់គ្នារស់រានមានជីវិត និងជួបជុំសប្បាយរីករាយនៅពេលនេះ គឺដោយសារតែក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានរំដោះអាយុជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំស្ដារកសាងប្រទេស ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

ម្យ៉ាងទៀត សូមបងប្អូនៗនិងក្មួយៗទាំងអស់ ពិតជាខិតខំប្រឹងប្រែងបញ្ចេញនូវទេពកោសល្យ ដើម្បីដណ្ដើមយកជ័យលាភីរៀងៗខ្លួន ប៉ុន្តែចំពោះការផ្ដល់ពិន្ទុត្រូវតែផ្ដល់នឹងជឿជាក់ ថាគណៈកម្មការ នឹងរក្សានូវសេចក្ដីថ្លៃថ្នូរផ្ដល់ភាពយុត្តិធម៌ដល់បេក្ខភាពទាំងអស់ផងដែរ។

បើតាមការបញ្ចាក់ពី លោក កង ចន្ធីរិទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ការប្រឡងជម្រុះបេក្ខជនបេក្ខនារី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដោយប្រឡងផ្ដាច់ព្រ័ត្រនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្ទីរបានរៀបចំការប្រឡងផ្ដាច់ព្រ័ត្រជ្រើសរើសយកអ្នកមានសមត្ថភាព ទទួលជយលាភីលេខ១ ខាងសម័យចំនួន២នាក់ ប្រុសមួយស្រីមួយលេខ១ ខាងភ្លេងបុរាណចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ដោយមន្ទីរៀបចំគណៈកម្មការឱ្យពិន្ទុដោយសុក្រិតបំផុត ហើយមន្ទីវប្បធម៌ និងវិចិត្រសិល្បះខេត្ត បានរៀបចំប្រឡងចម្រៀងខ្មែរ ជាសកលមានពីរផ្នែកចម្រៀង ១.សម្រៀងសម័យ (ទសវត្សទី៥០ដល់៧០) និង២.ចម្រៀងបុរាណខ្មែរ(ភ្លេងការមហោរី បាសាក់ និងយីកេ) ៕