Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ជួបជុំសំណេះសំណាលពិសារអាហារសាមគ្គីលើកទី១ ជាមួយសិស្សានុសិស្សជាង៣០០នាក់ មកពីតាមបណ្តាវិទ្យាល័យក្នុងខេត្ត

  • បោះពុម្ព

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានរៀបចំកម្មវិធីជួបជុំ

 

លើកទី១ ពិសារអាហារសាមគ្គី និងសំណេះសំណាល ក៍ដូចជាឧបត្ថម្ភថវិកាមួយចំនួន ដល់សិស្សជាង៣០០នាក់មកពីតាមបណ្តាវិទ្យាល័យនានា ក្នុងក្រុងស្រុកជុំវិញខេត្ត ។

ក្នុងឱកាសជួបជុំពិសារអាហារសាមគ្គីនៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត

 ជាម ច័ន្ទសោភ័ណ បានធ្វើការសំណេះសំណាល ណែនាំ ផ្ដល់ដំបូន្មានល្អៗ ជំរុញលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ បង្កើនភាពស្និទ្ធស្នាល ធ្វើយ៉ាងណាបណ្ដុះទំពាំងឲ្យមានគុណភាព ដោយជំរុញខិតខំសិក្សារៀនសូត្រ មានទាំងចំណេះដឹង សីលធម៌ល្អ ការនិយាយស្ដីត្រឹមត្រូវ ធ្វើរឿងត្រឹមត្រូវ បង្កើនការចូលរួមការងារសង្គម ពិសេសធ្វើជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អ ដើម្បីក្លាយជាឫស្សីដ៏រឹងមាំល្អ សម្រាប់សង្គមជាតិ។

ក្នុងកម្មវិធីជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងស្នាមញញឹមនោះ ឯកឧត្តមបណ្ឌិត

ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានបញ្ជាក់ថា នឹងរៀបចំឲ្យមានកម្មវិធីបែបនេះ ឲ្យកាន់តែច្រើននាពេលបន្តបន្ទាប់ទៀត។ ពោលគឺនៅក្នុងមួយឆ្នាំ រៀបចំកម្មវិធីជួបគ្នាពីរដង នៅគេហដ្ឋានរបស់លោកផ្ទាល់តែម្ដង៕