Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ លើក ទឹកចិត្ត ដល់អតីតសមាជិកក្រុមប្រឹក្សា ០១ រូប ដែលកំពុងសម្រាកព្យាបាលជម្ងឺ

  • បោះពុម្ព

នៅសៀលថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២០ ឯកឧត្តមស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

បានដឹកនាំគណៈប្រតិភូខេត្តត្បូងឃ្មុំ បានចុះជួបសំណេះសំណាល នាំយកថវិកាមួយចំនួន ទៅសួរសុខទុក្ខលើកទឹកចិត្ត ដល់ឯកឧត្តម អែល រូហ្សាត ដែលជាអតីតសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាសក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានជំងឺលើសឈាមត្រូវសម្រាប់ព្យាបាលអស់រយៈពេលជាង ៣ ខែកន្លងមកហើយ។

ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខនោះផងដែរ ឯកឧត្តម ស៊ាក ឡេង និង ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ ក៏បានសូមបួងសួងដល់ទេវតា និង វត្ថុសាកសិទ្ធក្នុងលោក តាមគ្រងថែរក្សាដល់ ឯកឧត្តម អែល រូហ្សាត សូមឲ្យឯកឧត្តមទទួលបានសុខភាពល្អប្រសើរឡើងវិញ។

ឯកឧត្តមរួមនឹងគណៈប្រតិភូអមដំណើរ ក៏បានលើកទឹកចិត្តគាត់ សូមព្យាយាមថែទាំស្រឡាញ់សុខភាព នឹងឆាប់បានមកបន្តការងារបម្រើប្រជាពលរដ្ឋយូរអង្វែងទៀត ដោយស្ថិតក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់សុខសន្តិភាព។

សូមជម្រាបថាឯកឧត្តម អែល រូហ្សាត គឺជាអតីត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ មានជំងឺលើសឈាមត្រូវសម្រាកព្យាបាលអស់ជាង ៣ ខែកន្លងទៅហើយ ។

ការជួបសំណេះសំណាលសួរសុខទុក្ខនេះឯកឧត្តម ស៊ាក ឡេង និង ឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ្ឌ ក៏បាននាំយកនូវថវិកាមួយចំនួនផ្តល់ជូនដោយផ្ទាល់ដល់គេហដ្ឋានរបស់ឯកឧត្តមនឹងក៏ជាការចូលរួមចំណែកសម្រាលការលំបាកខ្លះ ដើម្បីដោះស្រាយជីវភាពរស់នៅបានមួយចំណែកផងដែរ។