Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដឹកនាំកម្លាំងចម្រុះប្រមាញ់បង្ក្រាបបទល្មើសនេសាទខុសច្បាប់ទាំងយប់០៣លើក ចាប់ដកហូតសម្ភារៈនេសាទ និងគ្រឿងញៀនមួយចំនួន

  • បោះពុម្ព

ក្រោមបទបញ្ជារយ៉ាងមុឺងម៉ាត់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវតែបង្ក្រាបឲ្យអស់រាល់បទល្មើសនេសាទខុសច្បាប់នៅលើផ្ទៃទឹកក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្នុងខែកុម្ភៈនេះ បានដឹកនាំកម្លាំងចម្រុះទាំងយប់ចំនួន០៣លើក ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃទឹកក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ និងបានចាប់ដកហូតសម្ភារៈនេសាទបានមួយចំនួន។

លោក សយ ទូច បានថ្លែងអំណរគុណ និងពិតជាកោតសរសើរ ដល់បងប្អូនកម្លាំងចម្រុះទាំងអស់ដែលចុះប្រតិបត្តិការទាំងថ្ងៃយប់ ដោយបញ្ជាក់យ៉ាងដូច្នេះថា «សូមអរគុណបងប្អូនកម្លាំងចម្រុះនៃស្រុកក្រូចឆ្មារ ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន មិនបានសម្រាកជាមួយប្រពន្ធកូន ចូលរួមសកម្មភាពការពារធនធានជលផល បម្រើសន្តិសុខស្បៀងជូនប្រជាជនទូទៅ មិនមើលបំណាំ ចូលរួមធ្វើដោយស្ម័គ្រចិត្ត មិនថាយប់ ថ្ងៃ ភ្លៀង ខ្យល់ ប្រឈមនឹងជនល្មើស តដៃ នឹងឧបករណ៍ឆក់ អាចពលីគ្រប់ពេល ប៉ះជាមួយក្រុមឆក់ត្រី គឺជាបេសកកម្ម យកជីវិតទៅប្រឈម មិនខុសពីពលីកម្មរបស់កងទ័ព យកដើមទ្រូង ពាំងគ្រាប់ ការពារទឹកដី ដូច្នោះដែរ»។

ក្នុងប្រតិបត្តិការចុះបង្ក្រាប ក្រោមការដឹកនាំដោយផ្ទាល់ពី លោក សយ ទូច គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើឡើងចំនួន០៣លើក ដោយកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មានអាវុធហត្ថស្រុក សឹករងស្រុក និងអង្គការអភិរក្សជលផល និងព្រៃឈើខេត្ត។

លើកទី១ កាលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង១២និង៣០នាទី យប់ បានប្រមាញ់ចាប់បានទូកនេសាទខុសច្បាប់ ដោយប្រើឧបករណ៍ ឆក់ត្រី ឆក់ក្តៅ និងឆក់ត្រជាក់ (អាចស្រូបត្រីពីចម្ងាយ) នៅភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ លើផ្ទៃទឹកទន្លេមេគង្គ ចាប់បានឧបករណ៍ទូក(អេវ)១គ្រឿងទំហំ៨ម x ១ម, ម៉ាស៊ីនកំលាំង៣៨សេស ១គ្រឿង, ដុំឆក់ក្តៅ១គ្រឿង, ដុំឆក់ធម្មតា៥គ្រឿង និងអាគុយ៥គ្រឿង។

លើកទី២ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅម៉ោង៨យប់ នៅចំណុច ភូមិខ្សាច់ប្រឆេះកណ្តាល ឃុំក្រូចឆ្មារ ចាប់ឃាត់បានទូកឈើនេសាទឆក់ត្រីខុសច្បាប់១គ្រឿង ទំហំ១មx ៦,៥ម ,ដុំឆក់ត្រជាក់១គ្រឿង(ស្រូបត្រីពីចម្ងាយ និងពីជម្រៅ) ,ដុំឆក់ក្តៅ១គ្រឿង ,អាគុយ២គ្រឿង,គ្រឿងញៀន១ កញ្ចប់តូច ,សំភារតូចៗសំរាប់គ្រឿងញៀន១ចំនួន ,ទូរស័ព្ទនិងថ្មសាក១គ្រឿង។

បន្តដឹកនាំ លោកមេឃុំឈូក និងអង្គការអភិរក្សជលផល និងព្រៃឈើ ពិនិត្យមើលទីតាំងកាប់បំផ្លាញព្រៃឬស្សីលិចទឹកនៅចំណុចស្ពានក្របីក្រៀក និងព្រៃលិចទឹក(ព្រៃភ្នំព្នែង) ចំណុចឃ្លីវ ភូមិបារាយណ៍ ឃុំឈូក ព្រមទាំងបានណែនាំមេឃុំឈូក រកជនល្មើសមកធ្វើកិច្ចសន្យា អប់រំពីច្បាប់។

ដោយឡែកលើកទី៣ នៅវេលាម៉ោង១២និង៤៧ នាទីយប់ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះល្បាតនៅតាមដងទន្លេមេគង្គស្ថិតនៅភូមិសាស្រ្តឃុំកោះពី ដោយចាប់ដកហូត ទូក១គ្រឿង ទំហំ ១ម x ៧ម, ម៉ាស៊ីន១គ្រឿង កំលាំង២៧សេស, អាគុយ៣គ្រឿង, ដុំឆក់ក្តៅ១ និងឧបករណ៍ឆក់មួយចំនួន ហើយជនល្មើសបានរត់គេចខ្លួន។ ចំពោះវត្ថុតាង និងសម្ភារៈត្រូវបានរក្សាទុកនៅអាវុធហត្ថស្រុកក្រូចឆ្មារ។