Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រំលំផ្ទះមួយខ្នង ដោយសារភ្លៀង និងខ្យល់កន្ត្រាក់ នៅ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ៖ ផ្ទះ មួយខ្នង មាន សភាព ចាស់ទ្រុឌទ្រោម ត្រូវបាន រំលំ ទាំងស្រុង ដោយសារ ភ្លៀង និងខ្យល់កន្ត្រាក់ នៅ យប់ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២០ ស្ថិតនៅក្នុង ភូមិ វាលម្លូរ ឃុំ វាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ដោយ ហេតុការណ៍នេះ មិនបង្ក ឱ្យមាន គ្រោះថ្នាក់ ដល់ ម្ចាស់ផ្ទះ និង អ្នកដទៃនោះឡើយ។

បើតាម លោក លី សុភាលីន អភិបាល ស្រុកពញាក្រែក បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ មាន ឈ្មោះ អិល យន់ ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

លោក បន្តថា នា ព្រឹកថ្ងៃទី២៦ នេះ លោក បាន ឱ្យ អភិបាល រង ស្រុក ដឹកនាំក្រុមការងារ ចុះជួយ អន្តរាគមន៍ ដោយ ជូនថវិកា មួយចំនួន ដល់ គ្រួសារ រងគ្រោះ ។

លោក អភិបាលស្រុក បានឱ្យដឹង ទៀត ថា នៅ រសៀលថ្ងៃទី ២៦ ខែមេសានេះ លោកនឹង ឱ្យ អភិបាលរងស្រុក ដឹកនាំ ក្រុមការងារ ចុះជួយ បន្តទៀត ដោយ យក ថវិកា និង សម្ភារៈ មួយចំនួន បន្ថែមទៀត ក្នុងនោះ សាខាកាកបាទ ក្រហមកម្ពុជា ស្រុក និងខេត្ត ក៏ នឹង ចុះ នាំយក អំណោយ ចែក ជូន ដល់ គ្រួសារ រងគ្រោះ ផងដែរ ៕