Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរខេត្តត្បូងឃ្មុំ និងសប្បុរសជន ប្រគល់ផ្ទះ១ខ្នង ជូនគ្រួសារក្រីក្រ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ២០០គ្រួសារ នៅឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ និងលោកជំទាវ ដឹងនាំសប្បុរសជន រួមមានលោក សម វង និងលោកស្រី ដែលជាម្ចាស់ ក្រុមហ៊ុន SV Constraction and Decoration លោក តាំង ហ៊ុយ និងភរិយា, លោកស្រីយ៉ន សុខ ខេង និងស្វាមី និង MR Heng Ball សហការជាមួយមេឃុំ កំពង់ទ្រាស មេភូមិទី១ បានជួបសំណេះសំណាល ផ្តល់អំណោយ សប្បុរសធម៌ជូនដល់បងប្អូន ប្រជាពលរដ្ ឋដែលមានជីវភាព ខ្វះខាតចំនួន ២០០គ្រួសារ ក្នុងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ជាមួយគ្នានេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងលោកជំទាវ និងសប្បុរសជន ក៏បានជួយសាងសង់ផ្ទះ សរសរបេតុងខ្ពស់ពីដី ប្រក់សង្ក័សី១ខ្នង ទំហំ5x6 សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនជូន ដល់គ្រួសារឈ្មោះ ជាង សុខជីម និងភរិយា កូនក្នុងបន្ទុក ៤នាក់ ដែលមានជីវភាព លំបាកក្រីក្រគ្មានផ្ទះស្នាក់នៅ ដែលរស់នៅក្នុងភូមិទី១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ។

សូមបញ្ជាក់ដែរថា ៖ អំណោយជាសម្ភារ: ដែលសប្បុរសជន ប្រគល់ជូនដល់ប្រជាពលរដ្ឋ លំបាកក្រីក្រចំនួន ២០០គ្រួសារ នាឱកាសនោះ រួមមាន៖ អង្ក២៥kg មី១កេះ ទឹកស៊ីវអ៊ីវ១យួរ និងថវិកា ៤០០០០រៀល។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ដោយក្តីនឹករលឹកពីសំណាក់ ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋក្រីក្រ លំបាកទាំង២០០គ្រួសារ ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយ ពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការ នយោបាយនោះឡើយ (ពោលគឺទីណា ដែលពលរដ្ឋ មានទុក្ខលំបាក ទីនោះគឺមាន សម្តេចទាំងទ្វេ) ។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដរក្សា ថែរក្សាអនាម័យ ដោយលាងដៃ ជាមួយនិងអាកុល និងសាប៊ូ ជាប់ប្រចាំ ដើម្បីទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ បើទោះបីកម្ពុជា បានព្យាបាល អ្នកកើតជំងឺនេះ បានជាសះស្បើយយ៉ាងណាក្តី ៕