Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរខេត្តត្បូងឃ្មុំ និងសប្បុរសជនប្រគល់ផ្ទះ១ខ្នងជូនដល់ជនក្រីក្រ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ២០០គ្រួសារ នៅឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងលោកជំទាវ ដឹងនាំសប្បុរសជន រួមមានលោក សម វង និងលោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន SV Constraction and Decoration លោក តាំង ហ៊ុយ និងភរិយា, លោកស្រីយ៉ន សុខ ខេង និងស្វាមី និង MR Heng Ball សហការជាមួយមេឃុំកំពង់ទ្រាស មេភូមិទី១ បានជួបសំណេះសំណាល ផ្តល់អំណោយ សប្បុរសធម៌ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតចំនួន ២០០គ្រួសារ ក្នុងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ជាមួយគ្នានេះឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងលោកជំទាវ និងសប្បុរសជន ក៏បានជួយសាងសង់ ផ្ទះសរសរបេតុងខ្ពស់ពីដី ប្រក់សង្ក័សី១ខ្នង ទំហំ5x6 សម្ភារប្រើប្រាស់ និងថវិកា មួយចំនួន ជូនដល់ គ្រួសារឈ្មោះ ជាង សុខជីម និងភរិយា កូនក្នុងបន្ទុក ៤នាក់ ដែលមានជីវភាព លំបាកក្រីក្រគ្មានផ្ទះស្នាក់នៅ ដែលរស់នៅក្នុងភូមិទី១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ។

អំណោយជាសម្ភារ: ដែលឯកឧត្តម អភិបាលរងខេត្ត និង លោកជំទាវ ព្រមទាំងសប្បុរសជន បានប្រគល់ជូនដល់ប្រជាពលរដ្ឋ លំបាកក្រីក្រចំនួន ២០០គ្រួសារ រួមមាន៖ អង្ក ២៥kg មី ១កេះ ទឹកស៊ីវអ៊ីវ១យួរ និងថវិកា ៤០០០០រៀល ៕