Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងទីទាល់ក្រជាង២០០គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ

  • បោះពុម្ព

(ស្រុកត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្ត រួមជាមួយ ក្រុមការងារ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ អញ្ជើញចុះសំណេះសំណាល នាំយកអំណោយ ដ៍ថ្លៃថ្លារបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ២១២កញ្ចប់ តាមរយៈ សាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រ ស្ត្រីមេម៉ាយ និងជនពិការ ចំនួន១៤០គ្រួសារ នៅបរិវេណវត្តចាន់ទូង , ពលករកំពុងដាក់ខ្លួន នៅដាច់ដោយឡែកចំនួន២២នាក់ នៅវិទ្យាល័យ ហ៊ុនសែនខ្នារ និង៥០កញ្ចប់ទៀត ផ្តល់ជូនទៅ អនុសាខាកាក បាទក្រហមស្រុកត្បូងឃ្មុំ ចែកជូនពលរដ្ឋ ជនងាយរងគ្រោះ ក្នុងមូលដ្ឋានរបស់ខ្លួនបន្ត ។

ចំពោះអំណោយ ដែលត្រូវបានចែកជូន ជនងាយរងគ្រោះទាំង ១៤០គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានគ្រឿង ឧបភោគបរិភោគ និងថវិការចំនួន ២ម៉ឺនរៀល ដោយឡែកពលករ ២២នាក់ ទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិការម្នាក់ ១០មុឺនរៀល ក៍ដូចជាផ្តល់ជូន នូវស្បៀងអាហារ ម៉ាស់ អាកុល និងថវិការមួយចំនួន ដល់អនុសាខា កាកបាទ ក្រហមស្រុកត្បូងឃ្មុំ សម្រាប់បន្តចែក ជូនពលរដ្ ឋជនងាយ រងគ្រោះផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោម ១៤០គ្រួសារនោះ មាន១គ្រួសារ ដែលក្មួយៗតូចៗ៣នាក់ ឪពុកបានស្លាប់ចោល នៅសល់តែម្តាយនោះ ក្រៅពីអំណោយ កាកបាទក្រហមខេត្ត បានទទួលថវិការ៤០ ម៉ឺនរៀលបន្ថែម ពីលោកជំទាវ ម៉េង វ៉ាន់ដានី ជាម ច័ន្ទសោភ័ណ ដោយទឹកចិត្តសប្បុរសថ្លៃថ្លា និងអាណិតអាសូរបំផុត ។

លោក សេង សុខឿន អភិបាលស្រុក និងជាប្រធានអនុសាខា កាកបាទក្រហមស្រុកត្បូងឃ្មុំ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ក៍ដូចជា សប្បុរសជនទាំងអស់ ដែលតែងតែ គិតគូរផ្តល់សម្ភារៈ និងថវិការជាបន្តបន្ទាប់ ជំរុញឲ្យការងារ មនុស្សធម៍ក្នុង ស្រុកត្បូងឃ្មុំ មានសកម្មភាពកាន់ តែផុសផុលទ្វេឡើង ៕