Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ៦៥គ្រួសារ ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ទទួលបានអំណោយ សម្រាប់ សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ នៅគ្រាដែលជំងឺកូវីត១៩ កំពុងរាតត្បាត់

  • បោះពុម្ព

ដើម្បីកាត់បន្ថយ ការចំណាយមួយ កំរិតសម្រាប់ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅគ្រាដែល ជំងឺកូវីត១៩ កំពុងរាតត្បាត ជាសកល ឯកឧត្តម សន សារាណា តំណាងរាស្ត្រមណ្ឌល ខេត្តត្បូងឃ្មុំ បាននាំយកអំណោយ ជាគ្រឿង ឧបភោបបរិភោប និង ថវិការមួយចំនួន ទៅប្រគល់ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៦៥គ្រួសារ នៅភូមិព្រះផ្ដៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ។

នាឱកាសនោះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយ ឃុំត្រពាំងផ្លុង លោក លី សុភាលីន អភិបាល ស្រុកពញាក្រែក អភិបាលរងស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

ថ្លែងសំណេះសំណាល នាឱកាសនោះ ឯកឧត្តម ឯកឧត្តម សន សារាណា តំណាងរាស្ត្រមណ្ឌល ខេត្តត្បូងឃ្មុំ បានពាំនាំនូវការ សួសុខទុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកច្រកម្ពុជា និងឯកឧត្តម វង សូត ប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក និងបានលើកឡើងថា ៖ ពេលប្រជាជន មានទុក្ខលំបាក់ ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងបានណែនាំដល់មន្រ្តីទាំងអស់ ចុះដោយផ្ទាល់ ដើម្បីដោះស្រាយ នូវបញ្ហាផ្សេងៗ ដែលកំពុងប្រឈម ។

ជាក់ស្តែងនៅថ្ងៃនេះ ដោយមើលឃើញ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅឃុំត្រពាំងផ្លុង ដែលក្រីក្ រនិងងាយរងគ្រោះ នៅគ្រាដែលជំងឺកូវីត១៩ កំពុងរាតត្បាត ជាសកលមកដល់សព្វថ្ងៃនេះ ទើបក្រុមការងារបាន នាំយកអំណោយមួយចំនួន មកចែកជូនបងប្អូន ទោះបីអំណោយនេះ តិចតួចមិនអាចជួយ បងប្អូនបានយូ តែវាអាចសម្រួល ជីវភាពបានមួយកំរិត ផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានអំពាវនាវ សុំឲ្យបងប្អូនទាំងអស់ ចូលរួមទប់ស្កាត់ការរីករាលដាល់ នៃជំងឺកូវីត១៩ ដែលជាជំងឺសកល ដែលគ្មានថ្នាំ ព្យាបាលនោះទេ ហើយជំងឺនេះ គឺវាឆ្លងលឿន អាចធ្វើឲ្យយើងស្លាប់ បានគ្រប់ពេលវេលាផងដែរ ។

ឯកឧត្តម សន សារាណា ផ្ដាំផ្ញើដោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវអនាម័យ ជាប់ប្រចាំថ្ងៃ អោយបានញឹកញាប់ ដោយត្រូវពាក់ ម៉ាសការពារ មានលាងដៃ ជាមួយសាប៊ូ ឬទឹកអាល់កុល ត្រូវរក្សាគំលាតឆ្ងាយពីគ្នា និងកាត់បន្ថយការប្រមូលផ្ដុំ ជាពិសេសអនុវត្ តតាមការណែនាំ របស់ក្រសួងសុខាភិបាលកម្ពុជា ។

ម្យ៉ាងទៀត បងប្អូនដែលទើប ត្រឡប់មកពីក្រៅប្រទេស សូមបន្តតាមដាន សុខភាពដោយផ្ទាល់ខ្លួន ប្រសិនមានបញ្ហាសុខភាព សូមទាក់ទងទៅ មន្ត្រីសុខាភិបាល អាជ្ញាធរ ភូមិ /ឃុំ ដែលនៅតាម មូលដ្ឋានរបស់ បងប្អូនផ្ទាល់ ដើម្បីពិនិត្យព្យាបាល អោយទាន់ពេលវេលា ។

សូមបញ្ជាក់ថា ៖ អំណោយដែលចែកជូន ដល់បងប្អូនប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ក្នុងនោះ ៖ ដោយ១គ្រួសារៗ ទទួលបានមី ១កេះ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី ១យួរ ត្រីខ១យួរ ស្ករ១គីឡូក្រាម អំបិល ១គីឡូក្រាម សាប៊ូ១ដុំ ម៉ាសចំនួន ៣ម៉ាស និងថវិការចំនួន ២ម៉ឺនរៀល ផ្ដល់ថវិកាចំនួន ៤០ម៉ឺនរៀល ជូនដល់ឃុំ និង២០ម៉ឺន ជូនដល់ក្រុមកីឡាករបាល់ទាត់ ផងដែរ ៕