Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ

  • បោះពុម្ព

រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំ គណៈបញ្ជាការ ឯកភាព រដ្ឋបាល ខេត្តត្បូងឃ្មុំ បានបើកកិច្ច ប្រជុំត្រួតពិនិត្យ វឌ្ឍនភាព នៃការទប់ស្កាត់ការ រីករាលដាល ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ពីលោក នាយក នាយករង រដ្ឋបាល សាលាខេត្ត លោក លោកស្រី នាយក នាយរង ទីចាត់រដ្ឋបាល សាលាខេត្ត រួមនឹង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប ។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា តាមរយៈរបាយ ការណ៍វឌ្ឍនភាព នៃការទប់ស្កាត់ការ រីករាលដាល ជំងឺកូវីដ-១៩ ដែលក្រុមការងារ បានអនុវត្ត នាពេលកន្លងមក គឺទទួលលទ្ធផលល្ អប្រសើរ គួរអោយកោតសរសើរ ប៉ុន្តែត្រូវតែបន្តចុះអប់រំ និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ ឋនៅក្នុងមូលដ្ឋាន របស់ខ្លួន ក្នុងការបង្ការ និងទប់ស្តាត់ ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ឱ្យបានដូចភ្លៀងរលឹម ព្រោះជំងឺនេះ នៅពុំទាន់ មានថ្នាំព្យាបាលនៅឡើយ ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ក៏បានសំណូមពរ ដល់ លោក លោកស្រី ទាំងអស់ត្រូវចូលរួម គ្រប់គ្រង នៅតាមមូលដ្ឋាន ក្នុងការចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ឱ្យបានល្អ ចំពោះប្រជាពលរដ្ ឋដែលប្រឈមការឆ្លង នៃមេរោគ កូវីដ-១៩ នេះ ត្រូវមានដំណោះស្រាយ ជូនពួកគាត់ និងទប់ស្កាត់នឹងវិបត្តិនានា ទៅថ្ងៃមុខ ទាំងវិបត្តិដែល បណ្តាលមកពីបញ្ហា សេដ្ឋកិច្ចសកល ជំងឺដង្តាត់ផ្សេងៗ តាមរយៈមូលនីធិប្រយុទ្ធ នឹងជំងឺកូវីដ១៩ នៅក្នុងខេត្តត្បូងឃ្មុំ ។

ឯកឧត្តម បានផ្តាំផ្ញើរ ដល់លោក លោកស្រី មន្រ្តីពាក់ទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាព រួមដៃគ្នាក្នុងការបម្រើ ប្រទេសជាតិ និងប្រជាពលរដ្ឋ ដោយស្មោះត្រង់ ពិសេសការផ្តល់សេវា សាធារណៈ ផ្សេងៗជូន ប្រជាពលរដ្ ឋ។ ទន្ទឹមនឹងនេះ ត្រូវបន្តសកម្មភាព មនុស្សធម៌ និងកម្មវិធីជំនួយសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ មានជីវភាពខ្វះខាត និងងាយរងគ្រោះ ដើម្បីជាការចូលរួមចំណែក ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និង ទប់ស្កាត់ នៃការរីករាលដាល ជម្ងឺកូវីដ-១៩ ។

ជាមួយគ្នានេះ ក៏ត្រូវយកចិត្តទុកដាក់ចុះអប់រំណែនាំ នៅតាមមូលដ្ឋាន ដល់ប្រជាពលរដ្ឋ ត្រូវមានអនាម័យ រក្សាគំលាតសង្គម តាមការណែនាំ របស់ក្រសួង សុខាភិបាល និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ជាពិសេស យុទ្ធនាការប្រយុទ្ធ និងបន្តការពារ រលកទី ២ នៃការចម្លងវីរុស កូវីដ-១៩ ក្នុងប្រទេសកម្ពុជា ៕