Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ សម្ពោធដាក់ឲ្យប្រើប្រាស់ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកមេមត់ ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់លឿន និងមានតម្លាភាព

  • បោះពុម្ព

ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកមេមត់ ពិតជាមានសារៈសំខាន់បំផុត ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែលឿន

និងមានតម្លាភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសទទួលរាល់ពាក្យបណ្តឹង និងជួយសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារ ដោយមិនអស់កម្រៃ ជាចំណុចសំខាន់ ដែលពលរដ្ឋ ត្រូវការជាចំបាច់បំផុត។

ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងបរិវេណសាលាស្រុកមេមត់។

ក្នុងនោះក៏មានការចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងស្រុកមេមត់ មេឃុំ មេភូមិ និងមន្ត្រីរាជការជុំវិញស្រុក។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឲ្យដឹងថា យន្តការនៃច្រកចេញចូលតែមួយនេះ ដើម្បីផ្តល់សិទ្ធិសម្រេច និងការទទួលខុសត្រូវកាន់តែច្បាស់ដល់ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋ បាលថ្នាក់ក្រោមជាតិ ដែលជាតំណាងរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវារដ្ឋបាលចាំបាច់ចំនួន ១៤វិស័យ។

ក្នុងនោះ ក៏មានវិស័យជំនាញ១០ ត្រូវបានប្រតិភូកម្មពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងវិស័យផ្ទាល់ចំនួន ៤វិស័យ សរុបសេវារាយចំនួន ២១១ សេវាជូនប្រជាពលរដ្ឋ និងធានាដល់ភាពងាយស្រួល របស់ប្រជាពលរដ្ឋមកទទួលសេវាផ្សេងៗ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានឲ្យដឹងទៀតថា ចំពោះការិយាល័យប្រជាពលរដ្ឋ គឺបង្កើតឡើង ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ ការពង្រឹងតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួលនិងការសម្រុះសម្រួល ដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានណែនាំជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុកមេមត់ ត្រូរយកចិត្តទុកដាក់សុខទុក្ខ និងដោះស្រាយកង្វល់បញ្ហានានាក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ពិសេសចុះអប់រំ ណែនាំ និងបញ្ជ្រាបសារអប់រំ ក៍ដូចជាវិធានការនានា ដល់មូលដ្ឋានតាមខ្នងផ្ទះពលរដ្ឋ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាល រលកទី២ នៃមេរោគកូវីដ១៩៕