Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការរៀបចំដំណើរការ និងការកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ របស់ខេត្ត

  • បោះពុម្ព

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតី បើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញស្តីពី ការរៀបចំដំណើរការ និងការកសាង កម្មវិធីវិនិយោគ បីឆ្នាំរំកិល និងកាណែនាំស្តីពី ការប្រមូលព័ត៌មាន តម្រូវការ អាទិភាពរបស់មូលដ្ឋាន សម្រាប់កសាង កម្មវិធីវិនិយោគបីឆ្នាំ រំកិល២០២១- ២០២៣ របស់ខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញ ចូលរួមពី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងស្រុក/ក្រុង និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។

ថ្លៃងនាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ៖ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹង និងបង្កើនចំណេះ ដល់អ្នកពាក់ព័ន្ធ ពីដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងធានាថា ការរៀបចំការ កសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល ២០២១ -២០២៣ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្របតាមឯកសារ បច្ចេកទេស និងទាន់ពេលវេលា ។

ម្យ៉ាងទៀត កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ជាផ្នែកមួយនៃការ អនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនិងច្បាប់ ស្តីពីការ គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ប្រជាពលរដ្ឋ ដែលបានស្រុក ក្នុងគោលបំណង ដើម្បីធានា ឲ្យមានគណនេយ្យ ភាពពិតប្រាកដ លើកគម្រោង អភិវឌ្ឍន៍សម្រាប់ ដោះស្រាយបញ្ហានានា ដែលជួបប្រទះនៅ មូលដ្ឋានតាមរយៈ ការកសាងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់ខ្លួន។

ឯកឧត្តម បន្តថា ៖បណ្តាលកម្មវិធី វិនិយោគបីឆ្នាំរំកិល និងការណែនាំ ការប្រមូលព័ត៌មាន ស្តីពីតម្រូវការរបស់ មូលដ្ឋានសម្រាប់ កសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ នៅពេលនេះ ជាការឆ្លើយតប ទៅនិងប្រកាស ក្រសួងផែនការខាងលើ និងជាឆន្ទៈដ៏មុតមាំ របស់រដ្ឋបាលខេត្ត ក្នុងបង្ហាញ លិខិតគតិយុត្តនេះ ការណ៍សំខាន់ៗ សម្រាប់អនុវត្តនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តត្បូងឃ្មុំរបស់យើង ។

គោលដៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល ខេត្ត មានប្រាំបួនចំណុចគឺ៖ ការចែករំលែកព័ត៌មាន • តម្លាភាព · សង្គតិភាព និងសុខដុមនីយកម្ម • ការចូលរួមពិគ្រោះ យោបល់ទូទៅ • ការឆ្លើយតប នឹងតម្រូវការ • គណនេយ្យភាពតាម បែបប្រជាធិបតេយ្យ • ប្រសិទ្ធភាព និងសុក្រឹតភាព • ធានាចីរភាព ធនធានធម្មជាតិ និងបរិស្ថាន • ការធានាសមធម៌ ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានផ្ដាំផ្ញើដល់ សិក្ខាកាមទាំងអស់ ត្រូវទ្រង់ត្រាប ស្ដាប់ពីគ្រូឧទ្ទេស ដែលឡើងធ្វើ បទបង្ហាញពីវិធីសាស្ត្រ កសាងកម្មវិធីវិនិយោគ មានការពិភាក្សា រួមគ្នាបន្ថែម ការវិភាគ ទិន្នន័យ ការបំពេញទម្រង់ និងតារាងនានា ដែលតម្រូវឲ្យ ២០២១-២០២៣ ធាតុចូលនានា ក្នុងការកសាងកម្មវិធី និយោគបីឆ្នាំរំកិល សម្រាប់ជាធាតុចូល ដែលទទួលបាន ពីវគ្គរំលឹកឡើង វិញពេលនេះ គឺជាសារៈសំខាន់ សម្រាប់លើក កម្ពស់ប្រសិទ្ធភាព នឹងទទួលបាន លទ្ឋផលជាផ្លែផ្កា តាមគោលដៅ និងកម្មវិធី ដែលបានគ្រោង ទុកផងដែរ ៕