Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកតានិងលោកយាយជរាលំបាក ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម សប្បាយរីករាយថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ហេង រតនា បាននាំយកថវិការ និងស្បៀងអាហារមួយចំនួនធំទៅផ្តល់ជូនដល់ខ្ទមកំសត់

  • បោះពុម្ព

ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន នៃក្រសួងមហាផ្ទៃ និងក្រុមកឋិនសាមគ្គី ដែលមានបេះដូងមនុស្សធម៍តែងតែចុះជួយចាស់ជរាកំសត់

ពលរដ្ឋក្រីក្រលំបាកពិតប្រាកដ បន្ទាប់ពីទទួលដំណឹងថាមានចាស់ជរាលោកតាលោកយាយក្រីក្រលំបាក ត្រូវការជំនួយយ៉ាងចាំបាច់បំផុតនោះ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា រួមជាមួយព្រះចៅអធិការវត្តកោះរកា ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក ហ៊ាង សុភី នាយកស្តីទីទីចាត់ការធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ និងក្រុមការងារ បាននាំយកទេយ្យទានទេយ្យវត្ថុ សម្ភារៈប្រើប្រាស់ ស្បៀងអាហារមួយចំនួនធំ រួមទាំងថវិការ ទៅផ្តល់ជូនដល់ខ្ទមលោកតាជរាសែនកំសត់ ឈ្មោះ ប្រាក់ សឿន អាយុ៧៥ឆ្នាំ រស់នៅឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងលោកយាយជរាសែនកំសត់ ឈ្មោះ ខឹម ហ៊ុន អាយុ៩១ឆ្នាំ រស់នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។

ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងពីលោកតា និងលោកយាយទាំង០២នាក់ខាងលើនេះសែនកំសត់ រស់នៅម្នាក់ឯងមានជីវភាពក្រលំបាកពិតប្រាកដ គ្មានទីពឹង នៅក្នុងខ្ទមទ្រុធទ្រោមធ្លុះធ្លាយនោះ ភ្លាមៗលោក និងក្រុមការងារ រួមទាំងព្រះចៅអធិការវត្តកោះរកា បាននាំយកនូវសម្ភារៈថវិការមួយចំនួន មកចែកផ្តល់ជូនដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

ក្នងឳកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា បានសម្តែងនូវក្តីអាណិតអាសូរយ៉ាងខ្លាំង ដែលបានចុះមកចែកដោយផ្ទាល់ បានឃើញកន្លែងរស់នៅ និងជីវភាពដ៍សែនលំបាក ក៍ដូចជាបានទទួលនូវការថ្លែងអំណរគុណ ពីសំណាក់លោកតាលោកយាយដ៍សែនកំសត់ ដោយលើកម្រាមដៃដប់ ពោរពេញដោយស្នាមញញឹមតែទឹកភ្នែកបានហូរស្រក់ដោយក្តីរំភើបរីករាយ រកអ្វីនឹងនិយាយមិនបានឡើយ បន្ទាប់ពីទទួលជំនួយមួយចំនួនធំនេះ។

ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា បញ្ជាក់ប្រាប់លោកតាលោកយាយថា ចំពោះការចុះមកចែកផ្តល់ជូននេះមិនមែនធ្វើតែមួយលើកនេះទេ នៅពេលណាដែលអស់ស្បៀងអាហារ ហើយមិនមានលទ្ធភាពនោះ សូមជូនដំណឹងមកខ្ញុំ និងក្រុមការងារ នឹងចុះមកផ្តល់ជូនជាបន្តបន្ទាប់ទៀត។

ចំពោះអំណោយដែលនាំយកទៅចែកជូននោះ លោកតាកំសត់ ប្រាក់ សឿន នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ទទួលបានថវិការ៥០ម៉ឺនរៀល និងលោកយាយកំសត់ ខឹម ហ៊ុន អាយុ៩១ឆ្នាំ នៅស្រុកចំការលើ ខេត្តកំពង់ចាម ទទួលបានថវិការ៧០ម៉ឺនរៀល ព្រមទាំងស្បៀងអាហារ និងសម្ភារៈដូចៗគ្នារួមមាន៖ អង្ករចំនួន៤បេស្មើនឹង២០០គីឡូក្រាម, មីខ្លាឃ្មុំ៤កេសធំ, ត្រីខ៤យួរ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, អំបិល១កញ្ចប់, ប៊ីចេង១កញ្ចប់, ស្ករស១កញ្ចប់, ទឹកសុទ្ធ០២កេស, ព្រះមួយអង្គ, គ្រឿងសក្ការៈបូជាព្រះ, ទាន០៥ដុំ, ធូប០៥ដុំ, ធូបក្រអូប០១ដុំធំ, បាឡុង០១, ស្លាដក់០២, ស្បែកជើងផ្ទាត់០៤គូ, ក្រម៉ា៥, ខោអាវលោកតាអាចារ្យ០២កំប្លេរ និងតង់០១ ប្រវែង៤ម៉ែតគុណ៥ម៉ែត ដែលទាំងនេះសុទ្ធសឹងចេញពីទឹកចិត្តបងប្អូនក្រុមកឋិនសាមគ្គី។

សូមជម្រាបថា កន្លងមកចាស់ជរាក្រីក្រលំបាក ក្នងខេត្តត្បូងឃ្មុំ តែងទទួលការយកចិត្តទុកដាក់ចុះសួរសុខទុក្ខ ផ្តល់អំណោយជាថវិការ និងសម្ភារៈ ពីសំណាក់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ដែលពោរពេញដោយបេះដូងមនុស្សធម៍៕