Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះមួយខ្នងជូនប្រជាពលរដ្ឋទីទាល់ក្រ ក្នុងស្រុកមេមត់

  • បោះពុម្ព

នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាអ៉ីម៉ុាខេត្តត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លោកស្លះ ក្រីយ៉ា

អ៉ីម៉ាំស្រុក និងជាសមាជិកក្រុមប្រឹក្សាស្រុកមេមត់ ហាកឹម តួន អាជ្ញាធរមូលដ្ឋាន និងយុវជនសម្ព័ន្ធយុវជនមុស្លឹមកម្ពជា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងប្រគល់ផ្ទះសប្បុរសធម៌មួយខ្នងជូនគ្រួសារ អ្នកមីង ស្លេះ លីម៉ា ដែលរស់នៅក្នុងភូមិសាលាភ្នំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នាក្នុងឱកាសសំណេះសំណាលឯកឧត្តម បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច និងរាល់ពេលចេញក្រៅផ្ទះត្រូវពាក់ម៉ាសយកទឹកអាល់កុលឬទឹកជែលលាងដៃតាមខ្លួន ដើម្បីការពារខ្លួន ក្រុមគ្រួសារ សាច់ញាតិបងប្អូន អ្នកនៅជុំវិញខ្លួន ពីជម្ងឺកូវីឌ១៩ ។

ឯកឧត្តម ម៉ូត យូសុះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់អំណោយ និងអ្នកដែលនាំយកអំណោយមកជូនប្រជាពលរដ្ឋ ហើយឯកឧត្តមសំណូមពរអោយនៅតែបន្ត ជួយឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្ហាញពីវប្បធម៍ចែករំលែកជួយគ្នាក្នុងគ្រាទុក្ខលំបាក ពិសេសសម្រាប់ប្រជាពលរដ្ឋទីទាល់ក្រ។

មន្ទាប់មកឯកឧត្តម និងប្រតិភូអមដំណើរក៏បានប្រគល់ផ្ទះ និងសម្លៀកបំពាក់ថ្វាយបថ្គុំ( ម៉ាក្នា) ជូនបងប្អូនប្រជាពលរដ្ឋ និងថវិកាមួយចំនួនជូនដល់អ្នកមីងដែលទទួលបានផ្ទះសប្បុរសធម៌ សម្រាប់ប្រើប្រាស់សម្រួលជីវភាពប្រចាំថ្ងៃនាក្នុងអំឡុងពេលកូវីឌ១៩។

សូមបញ្ជាក់ផងដែរថា អំណោយផ្ទះសប្បុរសធម៌មួយខ្នងនេះ ចំណាយថវិកាក្នុងការសាងសង់អស់ចំនួន ១០,០០០,០០០រៀល(ដប់លានរៀល) ទទួលបានពីសប្បុរសជនម៉ាឡេស៊ី តាមរយៈលោក ម៉ាឡិក អារីហ្វីន ៕