Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វត្តតេជសុវណ្ណភូមិ ជាវត្តទើបបង្កើតថ្មីក្នុងទីរួមខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យ សិតទៀនព្រះវស្សាសម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា

  • បោះពុម្ព

ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រទេសជាតិ យើងមានការអភិវឌ្ឍន៍ រីកចម្រើននៅគ្រប់ទីកន្លែង ទូទាំងប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន

ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ជាពិសេសទីវត្តអារាមជាដើម។

ក្នុងនោះវិស័យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ហើយទីអារាម គឺជាកន្លែងព្រះសង្ឃ ពុទ្ធបរិស័ទទូទៅធ្វើការអប់រំ ទាំងផ្លូវកាយផ្លូវចិត្តឲ្យចេះ ធ្វើតែអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិ ឲ្យបានគង់វង្សយូរអង្វែង ផងដែរ។

ដោយឡែកនាព្រឹកថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ព្រះគ្រូសង្ឃរតនមុនី គីម ឌីណាព្រះគ្រូចៅអធិការស្ដីទី វត្តតេជបារមីសិរីសុខារាម ហៅវត្តតេជសុវណ្ណភូមិ បានធ្វើពិធីបុណ្យ សិតទៀនព្រះវស្សាសម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកជំទាវ គឹង ចាន់ឌី គន់គីម ឧត្តមភរិយា ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ។

ចំពោះការប្រារព្ធពិធីបុណ្យ សិតទៀនព្រះវស្សា នៅទីអារាមវត្តតេជបារមីសិរីសុខារាម ហៅវត្តតេជសុវណ្ណភូមិ ក្រោមការរួបរួមសាមគ្គីគ្នាផ្តួចផ្តើម ពីសំណាក់ព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ព្រះគ្រូចៅអធិការស្ដីទី រួមជាមួយព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តហ្លួង ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ការរៀបចំពិធីសិតពុម្ពទៀនព្រះវស្សា ខាងលើនេះ គឺមិនធ្លាប់មានទេកន្លងមក សម្រាប់វត្តតេជបារមីសិរីសុខារាម ហៅវត្តតេជសុវណ្ណភូមិ ដែលជាវត្តទើបបានបង្កើតថ្មី នៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងកាន់តែទូលំទូលាយ ទៅដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសិស្សានុសិស្ស ឲ្យបានដឹង បានឃើញ និងមានលទ្ធភាពផលិតដោយខ្លួនឯង ដើម្បីធ្វើបុណ្យចូលព្រះវស្សា ដែលឈានចូលមកដល់នាពេលខាងមុខនេះ។

ពិធីបុណ្យនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ដើមី្បព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

សូមជម្រាបថា ការប្រារព្ធពិធីបុណ្យសិតទៀនព្រះវស្សានេះ ក៏មានព្រះសង្ឃ ១០០ អង្គនិមន្តគោចរបិណ្ឌបាត និងបានវេរបច្ច័យប្រគេន ដល់ព្រះគ្រូចៅអធិការនិងគណៈកម្មាការវត្ត ជាកិច្ចចប់ពិធីបុណ្យផងដែរ៕