Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាជិក សសយក ១២៨ នាក់ក្នុងខេត្តត្បូងឃ្មុំទទួលបាន ការបណ្តុះបណ្តាលជំនាញជាអ្នកអង្កេតការណ៍ជាតិ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ ដើម្បីលើកកម្ពស់ចំនេះ ដឹងបន្ថែមទៀតលើជំនាញអ្នក អង្កេតការជាតិ សម្រាប់ការបោះឆ្នោត សហភាពសហព័ន្ធយុវជន កម្ពុជា សសយក សហការជាមួយ គណៈកម្មការជាតិ រៀបចំការ បោះឆ្នោត ខេត្តត្បូងឃ្មុំ បានរៀបចំវគ្ គបណ្តុះបណ្តាលអ្នកអង្កេត ការណ៍ជាតិ ដល់យុវជនជាសមាជិក សសយក ចំនួន ១២៨នាក់ ស្រី ៤២ នាក់ ។

វគ្គបណ្តុះបណ្តាល នេះរៀបចំឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍ ក្នុងឳកាសនោះ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា យុវជនមានតួនាទី យ៉ាងសំខាន់ នៅគ្រប់សកម្ម ភាពសង្គម ព្រោះយុវជន គឺជាអ្នកបន្តវេនដឹកនាំ បម្រើប្រទេស ជាតិនៅថ្ងៃអនាគត់ ហេតុនេះវគ្គបណ្តុះបណ្តាល ជំនាញអ្នក អង្កេតការណ៍ ដែលរៀបចំធ្វើនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ ណាស់សម្រាប់យុវជន ដែលជាសមាជិក (ស ស យ ក) សម្រាប់ ជួយឲ្យការ បោះឆ្នោត នាពេលខាងមុខ ប្រព្រឹត្តិដោយត្រឹមត្រូវ និងយុត្តិធម៌ ។

ជាមួយនិង ការលើកឡើងបែបនេះ ឯកឧត្តម ក៏បានផ្តាំផ្ញើរ និងជម្រុញដល់យុវជន សសយក ទាំងអស់ ត្រូវខិតខំរៀនសូត្រ រស់នៅមានអណាម័យ ដើម្បីមាន សុខភាពល្អ ពិសេសចូលរួមជា មួយរាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ជំងឺកូវីត១៩ ។ ជាមួយ គ្នានោះលោក អ្នកគ្រូ និងនាយកសាលាទាំងអស់ ត្រូវសំអាតទីធ្លា សាលាឲ្យ បានស្អាតជានិច្ច ។

ក្រៅពីការងារទាំងនេះ ការងារ បរិស្ថាន ក៏មានសារៈសំខាន់ ខ្លាំងមួយដែរ ដូចនេះយើងត្រូវបំផុស និងធ្វើយុទ្ធនា ការដាំកូនឈើ នៅតាមទីសាធារណៈ បរិវេណ វត្តអារាម និង សាលារៀន ជាដើមដោយ ធ្វើយ៉ាងណាឲ្យ ខេត្តត្បូងឃ្មុំ របស់យើងមាន ភាពស្រស់បំព្រងជានិច្ច ។

បើតាមរបាយការណ៍លោក កែវ វណ្ណៈ ប្រធានស្តីទី សសយក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយមានការយកចិត្តទុក ដាក់ពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ សមាជិក សសយក ខេត្តត្បូងឃ្មុំបានចូលរួមសកម្មភាព សង្គមជាច្រើនដូចជា ការងារបណ្តុះ បណ្តាល សមត្ថភាព យុវជន ការងារបរិច្ចាកឈាម ការងារ មនុស្សធម៌មូលដ្ឋាន ការងារបរិស្ថាន កីឡា ចុះផ្សព្វផ្សាយពីតម្លៃ នៃសុខសន្តិភាព ការងារចុះផ្សព្វផ្សាយ ពីការអភិវឌ្ឍន៍ខេត្ត និងប្រទេសជាតិ របស់រាជរដ្ឋាភិបាល ចុះយុទ្ធនាការប្រយុទ្ធ ប្រឆាំងជមងឺឆ្លងនានា ពិសេសជមងឺកូវីត១៩ ។

ក្រៅពីការងារ ទាំងនេះ សមាជិក សសយក ក៏បានចូលរួមអង្កេតការណ៍ ពិនិត្យ ឈ្មោះ និងបោះឆ្នោត គ្រប់កំរិតផងដែរ ៕