Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១រដ្ឋសភា ដឹកនាំអាជ្ញាធរខេត្ត ដាំនិងប្រគល់កូនឈើប្រណិតជិត៣.០០០ដើម ជូនដល់វិទ្យាល័យ អនុវិទ្យាល័១៥ ប្រគេនវត្តចំនួន១៥ និងមណ្ឌលសុខភាពចំនួន២ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ កូនឈើប្រណិត ប្រមាណជិត ៣.០០០ដើម រួមមាន: ( កូនក្រញូង កកោះ ធ្នួង និងបេង ) ត្រូវបានប្រគល់ ជូនវិទ្យាល័យ អនុវិទ្យាល័១៥ ប្រគេនវត្តចំនួន១៥ និងមណ្ឌលសុខភាព ចំនួន២ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីរួមគ្នាដាំដើមឈើ ឲ្យបានគ្រប់ទីកន្លែង ដើម្បីអោយ សាលារៀន វត្តអារាម និង មណ្ឌលសុខភាព របស់យើងមាន ភាពស្រស់បំព្រង លើកកម្ពស់ បរិស្ថានបៃតង ។

ក្នុងពិធីដាំកូនឈើ និងចែកកូនឈើប្រណិត ត្រូវបានប្រារព្ធធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែនខ្នារ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១រដ្ឋសភា ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ / អង្គភាពជុំវិញខេត្ត យុវជន ស ស យ ក ព្រមទាំងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។

មានប្រសាសន៍ ទៅកាន់ថ្នាក់ដឹកនាំខេត្ត ថ្នាក់នាំមន្ទីរ/អង្គភាព យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្រ្តីរាជការ នាឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មការទី១រដ្ឋសភា បានបញ្ជាក់ឲ្យដឹងថា ៖ ការដាំកូនឈើ គឺជាការឆ្លុះបញ្ចាំង ឲ្យឃើញនូវការ ខិតខំប្រឹងប្រែង យ៉ាងសកម្ម របស់យើងទាំងអស់គ្នា ក្នុងការស្តារ គម្របព្រៃឈើឡើងវិញ ឲ្យមានពណ៌បៃតង និងដើម្បីរក្សា បាននូវការប្រែប្រួល អាកាសធាតុ ដែលជាបញ្ហាប្រឈម និងជាកង្វល់ រួមដ៏ធំមួយ របស់ពិភពលោក ដោយសារតែ បណ្ដាប្រទេស ជឿនលឿន ជាច្រើន បានបញ្ចេញឧស្ម័នពុល ឧស្ម័ន ផ្ទះកញ្ចក់យ៉ាងច្រើន សន្ធឹកសន្ធាប់ ។

ឯកឧត្តម បន្តថា ៖ ព្រៃឈើមិន ត្រឹមតែជួយដល់មនុស្សសត្វ និងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែព្រៃឈើជារបាំងខ្យល់ ទប់ស្កាត់ការសឹករេចរឹល ព្រៃឈើការពារ នូវការហូរ ច្រោះទប់ស្កាត់ ការបាក់ស្រុតផ្សេងៗ ការពារគ្រោះធម្មជាតិ ខ្យល់ព្យុះ គ្រោះរាំងស្ងួតជាដើម និងផ្តល់នូវ សោភ័ណភាព ទាក់ទាញនូវ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនា កាន់តែច្រើនៗ ឡើង ដែលជា ប្រភពចំណូលដ៏សំខាន់ ដល់ប្រជាសហគមន៍ និងជាតិទាំងមូល ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានណែនាំ ដល់អាជ្ញាធរមូលដ្ឋាន យុវជន និងប្អូន សិស្សានុសិស្សទាំងអស់ ត្រូវចូលរួមថែទាំ កូនឈើប្រណិត ទាំងអស់នេះ អោយបានល្អ មិនថាតែនៅសាលារៀន វត្ត មណ្ឌលសុខភាព ផ្ទះ ឬតាមទីសាធារណៈទេ ពោលគឺត្រូវមាន ការថែរក្សាឲ្យជាប់ ជានិច្ចគ្រប់ទីកន្លែង ដើម្បីធ្វើយ៉ាងឲ្យបរិស្ថាន និងសោភ័ណភាព ក្នុងខេត្តទាំងមូល មានភាពស្រស់បំព្រង មានផាសុខភាព ដល់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងដូចជាទីធ្លាជុំវិញ អាគារដ្ឋបាលសាលាខេត្ត នឹងគ្រោងដាំបន្តបន្ទាប់ នៅតាមទីសាធារណៈ សំខាន់ៗបន្ថែមទៀតផងដែរ៕