Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣

  • បោះពុម្ព

នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ១៧ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ធ្វើឡើងនៅសាលប្រជុំ(ក) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក-នាយករងរដ្ឋបាល នាយក-នាយកទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។

លោក វ៉ឹង មុនី នាយករងរដ្ឋបាលសាលាខេត្ត បានអានសេចក្តីព្រាងរបាយការណ៍ចំនួន០៥ ដើម្បីដាក់ឲ្យអង្គប្រជុំពិនិត្យ ពិភាក្សារួមគ្នា ដោយបានបានអនុម័តយល់ព្រមពីឯកឧត្តមប្រធាន និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ដោយការលើកដៃយល់ព្រម ២៥លើ២៥សម្លេង។

ថ្លែងនាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង បានមានប្រសាសន៏ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំណុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានស្នើឲ្យរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ បន្ទាប់ពីទទួលបាននូវការលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាសំណើរផ្សេងៗ គឺត្រូវចុះទៅពិនិត្យ និងរាយការណ៍ ជាពិសេសសម្រាប់កម្មវិធីរវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នាពេលខាងមុខនេះ គឺត្រូវរៀបចំប្រព្រឹត្តិទៅដោយរលូន ដើម្បីទទួលបានបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងមូលដ្ឋាន ងាយស្រួលក្នុងការឆ្លើយតប ធ្វើការដោះស្រាយភ្លាមៗអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី ១៧ អាណត្តិទី ៣ នេះ រួមមាន :

១/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ១៦ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២/ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៣/ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល បី ខែ (តុលា វិច្ឆិកា ធ្នូ) ឆ្នាំ ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៤/ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំអាណត្តិទី ៣ ឆ្នាំ ២០២០ នៅតាមបណ្តាក្រុង/ស្រុក នៃខេត្តត្បូងឃ្មុំ ៥/ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងគម្រោងថវិកាចំណាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី ៣ ឆ្នាំ ២០២០ នៅតាមបណ្ដាល ក្រុង/ស្រុក នៃខេត្តត្បូងឃ្មុំ ៦/បញ្ហាផ្សេងៗ៕