Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បង្ហាញពីភាពជោគជ័យ កម្មវិធីសិក្សាក្នុងការដាំដុះ និងបង្កាត់-ចិញ្ចឹមសត្វ

  • បោះពុម្ព

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំទស្សនកិច្ចសិក្សាមួយ ដើម្បីជាការដកស្រង់បទពិសោធន៍ បង្ហាញពីភាពជោគជ័យ របស់និស្សិតលើការងារ ដាំដំណាំ ព្រមទាំងបង្កាត់និងចិញ្ចឹមសត្

វ ដល់នាយក-នាយករង លោកគ្រូ អ្នកគ្រូ តាមបណ្តាសាលា និងសហគមន៍ ក្នុងឃុំក្រញូង និងឃុំត្របែក ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។

ក្នុងសកម្មភាព ចុះដកស្រង់បទពិសោធន៍នោះ ដឹកនាំដោយផ្ទាល់ និងជាអធិបតីភាព ពីសំណាក់ឯកឧត្តម ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ សកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ។

ឯកឧត្តម ពិន វណ្ណារ៉ូ បានថ្លែងថា លោកគ្រូអ្នកគ្រូ បានមកដល់ទីនេះ គឺក្នុងដំណើរទស្សនកិច្ច សិក្សាស្វែងយល់ពីអ្វីដែលសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ អនុវត្តន៍ជោគជ័យកន្លងមក លើការងារបច្ចេកទេស និងការអនុវត្តជាក់ស្តែង ក្នុងការចិញ្ចឹមនិងបង្កាត់បង្កង កង្កែប ត្រី ជ្រូកព្រៃ ឃ្មុំ គោ មាន ទា ក្ងាន កន្ធាយ និងការដាំដុះដំណាំចំណីសត្វ និងដំណាំបន្លែជាច្រើនមុខទៀត ដើម្បីយកទៅផ្សព្វផ្សាយ និងរៀបចំអនុវត្តន៍នៅសហគមន៍ខ្លួន។

ឯកឧត្តម ពិន វណ្ណារ៉ូ បានឲ្យដឹងទៀតថា សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្រោយពីដាក់ដំណើរការ កម្មវិធីសិក្សាបង្រៀនសិស្សនិស្សិតរួចមក ត្រឹមរយៈពេលខ្លី ប៉ុណ្ណោះ តែទទួលបានជោគជ័យ ជាបន្តបន្ទាប់តាមរយៈកម្មវិធីសិក្សា ទៅតាមមហាវិទ្យាល័យជំនាញនីមួយៗ ដោយបានស្រូបយកនិស្សិត ប្រមាណជាង១២០០នាក់ មកពី១៥រាជធានី-ខេត្ត មកសិក្សានៅទីនេះ ដោយមានអគាសិក្សាធំទូលាយ បរិក្ខារទំនើប សាស្ត្រាចារ្យប្រកបដោយសមត្ថភាព និងមានអគារស្នាក់នៅ សម្រាប់សិស្សនិស្សិត បង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតមកពីឆ្ងាយ ហើយជាគោលការណ៍ នឹងស្រូបឲ្យបាន២៥ខេត្ត-រាជធានី នៅពេលខាងមុខ។

ឯកឧត្តម ពិនវណ្ណារ៉ូ បានបញ្ជាក់ឲ្យដឹងថា ចំណុចខ្លាំងដែលរុញច្រាន ឲ្យសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំជោគជ័យ ក្នុងរយៈពេលយ៉ាងខ្លីនោះ គឺត្រង់សាលាផ្តោតសំខាន់ ទៅលើគុណភាពជាចម្បង ជាពិសេសកម្មវិធីសិក្សាលើទ្រឹស្តី៥០% និងអនុវត្តន៍៥០% ជាក់ស្តែងគ្រប់មហាវិទ្យាល័យទាំងអស់ ពិសេសមហាវិទ្យាកសិកម្ម ដែលនិស្សិតអនុវត្តន៍បានជោគជ័យរួចហើយ នាពេលកន្លងមកលើការងារដាំដុះ និងបង្កាត់-ចិញ្ចឹមសត្វ។

ឯកឧត្តម ទូច វិសាលសុខ បានលើកឡើងពីគោលបំណងចំបង ដែលលោកដឹកនាំលោកគ្រូអ្នកគ្រូមកទីនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ បានយល់នូវគន្លឹះបច្ចេកទេសងាយៗ តែទទួលបានលទ្ធផលខ្ពស់។

ឯកឧត្តមបន្ថែមថា លោកគ្រូអ្នកគ្រូ ជាអ្នកដើរតួយ៉ាងសំខាន់ផងដែរ លើការងារផ្សព្វផ្សាយបន្ត ព្រោះថា ចំណេះដឹងទាំងអស់ ត្រូវបានគ្រូបង្រៀនផ្សព្វផ្សាយ នៅសាលា និងដល់សហគមន៍ ដោយចំណាយថវិកាអស់តិច ពិសេសបានលឿន និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម រដ្ឋលេខាធិការ ក៏សង្ឃឹមយ៉ាងម៉ុតមាំថា ក្រោយទទួលបានចំណេះដឹងផ្នែកកសិកម្មនេះ លោកគ្រូអ្នកគ្រូ សូមពាំនាំនូវចំណេះដឹង ទៅផ្សព្វផ្សាយដល់ភូមិស្រុក និងតាមសាលារៀន ធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋ ដែលមានដីនៅទំនេរចោល ធ្វើការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពគ្រួសារ នាអំឡុងជំងឺកូវីដ-១៩៕