Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បណ្តុំអាជីវកម្មបន្លែគងជ័យ ជោគជ័យខ្លាំងក្នុងការដាំដុះដំណាំបន្លែ តាមបច្ចេកទេសកសិកម្ម គិតពី "គុណភាព និង សុវត្ថិភាពជាចម្បង " សម្បូរអ្នកបញ្ជារទិញ និងមានទីផ្សាខ្ពស់

  • បោះពុម្ព

ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ រួមដំណើរដោយលោក សេង ផូ និងលោក ឡាយ រ៉េត ទីប្រឹក្សាប្រចាំខេត្តត្បូងឃ្មុំ

នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹងនាំមន្ត្រីបច្ចេកទេស នៃមន្ទីរកសិកម្មខេត្ត បានចុះសួរសុខទុក្ខនិងពិនិត្យមើលការដាំដុះ ការប្រមូលផលនិងសិក្សាពីការភ្ជាប់ទីផ្សារកសិផលបន្លែ បណ្តុំអាជីវកម្មបន្លែគងជ័យ ស្ថិតនៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

បើតាមការឲ្យដឹងពីលោក ស៊ន វណ្ណី បានរៀបរាប់ប្រាប់ក្រុមការងារថា គាត់បានចូលរួមជាសមាជិក បណ្តុំអាជីវកម្មបន្លែគងជ័យ ហើយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មី ពីមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដូចជាបច្ចេកទេសការរៀបចំដី ការដាំដុះ ការប្រើជី ថ្នាំកសិកម្ម និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ។ បច្ចុប្បន្ន លោក បានដាំឆៃថាវ លើផ្ទៃដីទំហំ ៧០អារ សាលាដ ដាំលើផ្ទៃដីទំហំ ២៥អារ និងផ្ទី លើផ្ទៃដីទំហំ ១៥អារ ដែលតាមការប៉ាន់ប្រមាណ ឆៃថាវ អាចប្រមូលផលបាន ៨តោន សាឡាដ អាចបាន ១តោន និងផ្ទី អាចបាន ១,៥តោន។

មកត្រឹមថ្ងៃនេះនៅតាមចម្ការ ឆៃថាវ ១គីឡូក្រាម តម្លៃ ១ ៣០០រៀល សាលាដ ១គីឡូក្រាម តម្លៃ ២ ០០០រៀល និងផ្ទី ១គីឡូក្រាម តម្លៃ ១ ០០០រៀល។ លោក ស៊ន វណ្ណី បន្ថែមទៀតថា ៖ សម្រាប់រូបគាត់ផ្ទាល់ ក៏ដូចជាកសិករដាំបន្លែ ក្នុងឃុំគងជ័យ មិនសូវជួបបញ្ហាប្រឈមនឹងទីផ្សារនោះទេ ដោយគ្រប់គ្នា បានដាំហើយយកទៅលក់ដោយខ្លួនឯងនៅផ្សារអូររាំងឪ ហើយមួយចំណែកទៀត លក់ឲ្យឈ្មួញកណ្តាលដែលមកប្រមូលទិញដល់ចម្ការតែម្តង។ សម្រាប់គាត់ដាំផង លក់ខ្លួនឯងផង និងប្រមូលទិញពីកសិករដទៃនាំយកទៅលក់ផងដែរ។

ដូច្នេះ មិនមានការបារម្មណ៍ទីផ្សារឬតម្លៃធ្លាក់ចុះនោះទេ។ លោក ហាន សុខមឿន អនុប្រធានបណ្តុំអាជិវកម្មបន្លែគងជ័យ បានឲ្យដឹងដែរថា បណ្តុំអាជីវកម្មបន្លែនេះ មានសមាជិក ៥៧គ្រួសារ មកពី ៧ភូមិ ក្នុងឃុំ។

កន្លងមកមន្ត្រីជំនាញមន្ទីរកសិកម្ម គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បានបណ្តុះបណ្តាលបច្ចេកទេសនិងតែងចុះសួរសុខទុក្ខនិងណែនាំតម្រង់ទិសជាប្រចាំឲ្យបណ្តុំចេះជួបប្រជុំគ្នាពិភាក្សាអំពីបទពិសោធន៍ បញ្ហាប្រឈម រកដំណោះស្រាយនិងរៀបចំផែនការដាំដុះឲ្យបានត្រឹមត្រូវ តាមការចង់បានរបស់ទីផ្សារ។

ជារៀងរាល់ខែ សមាជិកបណ្តុំតែងជួបគ្នាម្តង ហើយជជែកគ្នាចង់បានការដាំដុះមួយដែលមានកិច្ចសន្យាទិញលក់ច្បាស់លាស់។ ដោយសមាជិកបណ្តុំទាំងអស់ ជាអ្នកដាំផង លក់ខ្លួនឯងផង និងមានឈ្មួញកណ្តាលផង ការដំណាំបន្លែរបស់ពួកគាត់មិនជួបបញ្ហាជុញ ឬធ្លាក់ថ្លៃខ្លាំងនោះទេ។

បច្ចុប្បន្ន សមាជិកបណ្តុំ កំពុងដាំ ឆៃថាវ សណ្តែកកួរ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ ត្រកួន ត្រសក់ ននោង ត្រប់ ម្ទេសប្លោក ម្រះ ដែលខ្លះប្រមូលផលបណ្តើរៗ។

ថ្លែងនាឱកាសនោះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានលើកទឹកចិត្តដល់កសិករដែលមានឆន្ទៈ ចង់ឃើញបណ្តុំអាជីវកម្មមានដំណើរការល្អ ជាពិសេសចង់ឃើញមានកិច្ចសន្យាផលិតកម្មកសិកម្ម ជាមួយអ្នកបញ្ជាទិញជាក់លាក់ក្រុមការងារ ត្រូវក្រើនរំឭកឲ្យសមាជិក សមាជិការ នៅក្នុងបណ្តុំអាជីវកម្ម ត្រូវជួបប្រជុំគ្នាឲ្យបានទៀងទាត់និងរៀបចំផែនការផលិតឲ្យបានច្បាស់លាស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ក្នុងការដាំដុះតាមបច្ចេកទេសកសិកម្ម និងឈរលើគោលការណ៍អនុវត្តកសិកម្មល្អ "គុណភាពនិងសុវត្ថិភាព ជាចម្បង" ដើម្បីចំណូលនិងចំណេញ ដែលធានាបានសុខភាពទាំងអ្នកដាំនិងអ្នកបរិភោគ ព្រមទាំងកាត់បន្ថយថ្លៃដើមផលិតនិងទទួលបានចំណេញកាន់តែច្រើន។

ម្យ៉ាងទៀត ត្រូវផ្លាស់ប្តូរបន្តិចម្តងៗ ពីការប្រើប្រាស់ទឹកច្រើនមកទឹកតិច តាមរយៈប្រើប្រព័ន្ធស្រោចស្រពតំណក់ទឹក បញ្ជូលជីតាមបំពង់ទុយោ បណ្តុំអាជិវកម្មបន្លែគងជ័យ ត្រូវគិតគូរពីការលក់ឲ្យឈ្មួញកណ្តាល ឬអ្នកបញ្ជាទិញចុងក្រោយ ជាលក្ខណៈប្រមូលផ្តុំ ដើម្បីទទួលបានតម្លៃល្អប្រសើរនិងបង្កើនទំនុកចិត្តអ្នកបញ្ជាទិញផងដែរ៕