Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដំណាំល្ពៅឆ្នាំនេះ មានតម្លៃខ្ពស់ជាងឆ្នាំមុន កសិករនៅភូមិក្ដុលក្រោម ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ សប្យាយរីករាយក្នុងប្រមូលផលល្ពៅ

  • បោះពុម្ព

នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរជំនាញ សហការជាមួយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំព្រែកអាជី

ចុះពិនិត្យការប្រមូលផលដំណាំល្ពៅ របស់កសិករ យ៉េន ស្រេង ស្ថិតនៅភូមិក្ដុលក្រោម ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ។

បើតាមការឲ្យដឹងពីកសិករឈ្មោះ យ៉េន ស្រេង នៅភូមិក្ដុលក្រោម ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ បានរៀបរាប់ប្រាប់ក្រុមការងារថា៖ ឆ្នាំនេះ លោកបានប្រមូលផលល្ពៅ បានចំនួន២លើក នៅលើផ្ទៃដី ៤.៩០០ម៉ែត្រការ៉េ ដែលទទួលបានទិន្នផលម្ដង ៧០០គ.ក្រ លក់បានតម្លៃ ១.៥០០រៀល/គ.ក្រ ។

លោក បានបន្តថា៖ ទិន្នផលល្ពៅឆ្នាំនេះ ទទួលបានចាញ់ឆ្នាំមុន ដោយសារតែទឹកនៅតាមដងទន្លេមេគង្គមិនបានហូរលិចលើផ្ទៃដីដាំដុះដែលធ្វើឲ្យដីមិនសូវមានជីជាតិ និងកត្តាសត្វចង្រៃច្រើន តែដោយឡែក ឆ្នាំនេះតម្លៃល្ពៅទទួលបានថេរ និងមានតម្លៃល្អជាងឆ្នាំមុន។

ម្យ៉ាងទៀត អ្វីដែរប្រជាកសិករកំពុងប្រឈម ក្នុងការដាំដុះដំណាំល្ពៅ និងដំណាំបន្លែ នៅរដូវប្រាំងនេះ គឺដំណាំមានការបំផ្លាញពីដង្កូវមួយចំនួន និងការកង្វះទឹកសម្រាប់ស្រោចស្រពដំណាំ។

លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានធ្វើការណែនាំពី បច្ចេកទេសគ្រប់គ្រងដំណាំល្ពៅ ដោយប្រើប្រាស់វិធានការការពារ និងកម្ចាត់សត្វល្អិត ជូនដល់កសិករ ហើយបានសំណូមពរដល់ប្រជាកសិករ ដែលបានជួបបញ្ហាលើដំណាំ សូមផ្ដល់ព័ត៌មានមកភូមិ ឃុំ និងមន្ត្រី នៃមន្ទីរកសិកម្មខេត្ត ដើម្បីចុះមកជួយអោយបានទាន់ពេលវេលា ។

ថ្លែងនាឱកាសនោះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ ដំណាំល្ពៅ មានតម្រូវការខ្ពស់ ហើយការដាំដុះរបស់បងប្អូនប្រជាកសិករក៏មានចំនួនកើនឡើង ហើយបច្ចេកទេសដាំដុះ ក៏មានការផ្លាស់ប្តូរកាន់តែប្រសើរឡើង ធ្វើឲ្យធ្វើអោយដំណាំមួយនេះមានទីផ្សាខ្ពស់ ។ ម្យ៉ាងទៀត កសិករ ត្រូវអនុវត្តការដាំដោយប្រើគម្រប រក្សាសំណើម ទប់ស្កាត់ស្មៅចង្រៃ និងប្រើទឹកបែបសន្សំសំចៃ ដូចជាប្រើទុយោតំណក់ជាដើម។

កសិករ ត្រូវពិភាក្សាគ្នា ចងក្រងជាក្រុមផលិត ហើយមានផែនការដាំដុះគ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការពីទីផ្សារ។

លោក ហេង ពិសិដ្ឋ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំដំណាំ និង បង្កបង្កើនផលជាបន្តទៀត ពិសេសត្រូវផ្លាស់ប្តូរបន្តិចម្តងៗ ពីការប្រើប្រាស់ទឹកច្រើនមកទឹកតិច តាមរយៈប្រើប្រព័ន្ធស្រោចស្រពតំណក់ទឹក បញ្ជូលជីតាមបំពង់ទុយោ ត្រូវគិតគូរពីការលក់ឲ្យឈ្មួញកណ្តាលឬអ្នកបញ្ជាទិញ ជាលក្ខណៈប្រមូលផ្តុំ ដើម្បីទទួលបានតម្លៃល្អប្រសើរនិងបង្កើនទំនុកចិត្តអ្នកបញ្ជាទិញផងដែរ។ក្នុងករណីជួបបញ្ហាជំងឺ សូមទាក់ទងមកមន្ត្រីជំនាញ 088 9555332; 012 200 326៕