Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំលើកទី៨ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំលើកទី៨ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក

ស្អាតនិងអនាម័យជនបទនៅខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ។

តាមការបញ្ជាក់ពីលោក ស៊ុំ យ៉ាន់ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្តដឹងថា ៖

ផែនការសកម្មភាពខេត្តជំហានទី២ ដែលបានចូលរួមកសាងផែនការ ពីបណ្តាភាគីពាក់ព័ន្ធនានា ក្នុងរយៈពេលកន្លងមកនេះ បានបញ្ជាក់ថា ពី លទ្ធផលរបស់ប្រជាជននៅទីជនបទ ដែលត្រូវទទួលបាននូវការប្រើប្រាស់ទឹកស្អាត និងអនាម័យ ប្រកបដោយសមធម៌ និរន្តរភាព និងសុវត្ថិភាព ឬយ៉ាងហោចណាស់ ៧៨.៩០% នៃប្រជាជនក្នុងខេត្ត ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកជនបទ និងសេវាអនាម័យកម្រិតមូលដ្ឋាន។

ម្យ៉ាងទៀត ការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងតំបន់ទីប្រជុំជនរបស់ខេត្ត មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាពិសេស ក្នុងបណ្តាឆ្នាំថ្មីៗកន្លងទៅនេះការផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋនៅជនបទ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹករួមមាន៖ ការផ្តល់អណ្តូងស្នប់ ស្រះសហគមន៍ អាងត្រងទឹកភ្លៀង សហគមន៍គ្រួសារ និងប្រពន័្ធចែកចាយទឹកសហគមន៍ ដែលធ្វើឲ្យប្រជាជនទទួលបានទឹកប្រើប្រាស់មាន លក្ខណៈប្រសើរឡើង។

ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ព្រោះវាបានផ្ដល់ឱកាស ឲ្យភាគីពាក់ព័ន្ធ អាជ្ញាធរខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា បានជួបពិភាក្សា ចែករំលែកបទពិសោធន៍ ផ្លាស់ប្ដូរទស្សនៈ គំនិតគនិតយោបល់ ក្នុងការស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីសំរេចឲ្យបាននូវគោលដៅផែនការ សកម្មភាពខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់រាជរដ្ឋាភិបាលកម្ពុជា និងឈានទៅសំរេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

ឯកឧត្តម កេង ប៊ុនណា បន្តទៀតថា ស្ថានភាពអនាម័យជនបទ ជាបញ្ហាប្រឈមដ៏ធំមួយ ក្នុងវិស័យសុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ នៅសហគមន៍ លើការប្រតិបត្តិអនាម័យឲ្យបានជាប្រចាំ ដើម្បីឈានទៅរកធ្វើការផ្លាស់ប្តូរទម្លាប់ ពីការរស់នៅគ្មានអនាម័យឲ្យក្លាយទៅជាការរស់នៅមានអនាម័យ ដើម្បីលើកកម្ពស់វិស័យសុខភាពសាធារណៈ និងជីវភាពរស់នៅ របស់ពួកគាត់ឲ្យមានភាពប្រសើរឡើង នៅតាមសហគមន៍ជនបទ។

ការផ្លាស់ប្ដូរដោយងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ពិតជាបានរួមចំណែក ក្នុងការលើកកម្ពស់អនាម័យ នៅក្នុងសហគមន៍ព្រមទាំងជៀសបាន នូវការឆ្លងរីករាលនៃជំងឺនានា នៅពេលប្រជាពលរដ្ឋងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ព្រមទាំងបានរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើតសេដ្ឋកិច្ចជាតិផងដែរ។