Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆេះអគារ កម្ពស់ ៥០ជាន់ នៅអាម៉េរិក សម្លាប់មនុស្ស ៣នាក់

  • បោះពុម្ព

ហូស្តុន ៖ អគ្គិភ័យ បានលេបត្របាក់ កន្លែងចតរថយន្ត នៅជាន់ក្រោមដី នៃអគារកប់ពពកកម្ពស់ ៥០ជាន់ ស្ថិតក្នុងទី ក្រុងដាឡាស់ សហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០១៤

បានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ រាប់សិបនាក់របួស ហើយមនុស្ស រាប់ពាន់នាក់ ផ្សេងទៀត ត្រូវក្រុមសង្គ្រោះ ជម្លៀសចេញយ៉ាង ប្រផាត់ប្រភីង ពីអគារពាណិជ្ជកម្ម កណ្តាលក្រុងមួយនេះ ។

ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា អគ្គិភ័យបាន ឆាប់ឆេះឡើង កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ដោយ កត្តាសង្ស័យពីរ គឺទុសេខ្សែភ្លើង តាលមកពីរថយន្ត ដែលឆាបឆេះ បណ្តាលមកពី បញ្ហាបច្ចេកទេស។ សរុប មនុស្សនៅក្នុងអគារ ៥០ជាន់នោះ មានចំនួនជាង ២.៨០០នាក់ ត្រូវបានគេជម្លៀស តាមជណ្តើរសុវត្ថិភាព ដើម្បីការ ពារគ្រោះថ្នាក់ដែលកើត ឡើងកាន់តែ ធ្ងន់ធ្ងរនោះ។

គួរបញ្ជាក់ថា ពេលទៅដល់ កន្លែងកើតហេតុ ក្រុមសង្គ្រោះបាន រកឃើញកម្មករ បម្រើការងារ ក្នុងជាន់ផ្ទាល់ដីអគារ ចំនួន ៣រូបស្លាប់ ហើយកម្មករទាំងនោះ ត្រូវបានគេស្គាល់ថា ជាអ្នកធ្វើ ការក្រៅម៉ោង។ ដោយឡែកមនុស្ស ៣នាក់ ផ្សេងទៀត ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។ការឆេះអគារ ដែលមានអាយុកាល ៣២ឆ្នាំនេះ ក៏បាន បណ្តាលឲ្យ ផ្លូវជាច្រើន ក្នុងតំបន់ត្រូវផ្អាក ចរាចរណ៍ផងដែរ ៕

 

 

ដកស្រង់ពី៖ដើមសអម្ពិល