Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកឧកញ៉ាមហាឧបាសក នៅ គន់ និងក្រុមគ្រួសារ ផ្តល់អំណោយជូនប្រជាពលរដ្ឋ និងចាស់ជរាជិត ៣០០ គ្រួសារ នៅភូមិដំណាក់ចារ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាមហាឧបាសក នៅ គន់ និងលោកជំទាវមហាឧបាសិកា សៅ សុវណ្ណា ព្រមទាំងបុត្រ និងឯកឧត្តម គន់ សុភា អភិបាលរង

នៃគណអភិបាលខេត្តត្បូងឃ្មុំ បាននាំយកអំណោយមានជាគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនប្រជាពលរដ្ឋ ចាស់ជរា មានជិត ៣០០ គ្រួសារ ដែលរស់នៅភូមិ ដំណាក់ចារ នៅបរិវេណវត្តពោធិជ័យមង្គល (ហៅវត្តដំណាក់ចារ) ស្ថិតក្នុងភូមិ ដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី សំណាក់ អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សា និងអាជ្ញាធរមូលដ្ឋាន។

ថ្លែងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ លោកតា លោកយាយ ចាស់ជរា នាឱកាសនោះដែរ លោកឧកញ៉ាមហាឧបាសក នៅ គន់ បានមានប្រសាន៍ថា ដោយមើលឃើញពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជីវភាពខ្វះខាតលោកឧកញ៉ា និងក្រុមគ្រួសារ បានធ្វើការឧបត្ថម្ភនេះឡើង ដើម្បីចែកជូនបងប្អូន ដើម្បីជួយសម្រួលក្នុងជីវភាពប្រចាំថ្ងៃ ។

ម្យ៉ាងទៀត គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល និងជាអ្នកដែលមានស្រុកកំណើតនៅទីនេះផងនោះ លោកឧកញ៉ា ក៏មិនដែលបានបំភ្លេចបងប្អូននោះទេ ជាក់ស្តែងកន្លងមក ក៍ដូចជាពេលនេះ លោកឧកញ៉ា នៅតែបន្តនាំយកគ្រឿងឧបភោគបរិភោបគចែកជូនបងប្អូនជាបន្តបន្ទាប់រហូតមក។

លោកញ៉ាបានថ្លែងអំណរគុណ និងដឹងគុណប្រកបដោយកត្តញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម គន់ គីម និងលោកជំទាវ គឹង ចាន់ឌី គន់គីម ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។

ដូចនេះជាកិច្ចតបស្នង ចំពោះគុណូបការៈនេះអ្វី ដែលបងប្អូនត្រូវធ្វើបន្ត គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

លោកឧកញ៉ា នៅ គន់ បានបន្តថា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសនាំមកនូវសមិទ្ធផលជូនជាតិ និងប្រជាជនយ៉ាងច្រើន ឥតគណនាយើងមានផ្លូវជាតិ មានស្ពានឆ្លងកាត់ទន្លេដៃសមុទ្រ មានសាលារៀនមានមន្ទីរពេទ្យ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។

ហើយថ្មីៗនេះ សមិទ្ធផលសន្តិភាពដែល កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មីៗ ដូចនេះយើងត្រូវរួមគ្នាខិតខំថែរក្សាសន្តិភាព ឲ្យបានគង់វង្សជារៀងដរាប។

ចំពោះអំណោយមានជាគ្រឿងឧបភោគ បរិភោគ ដែលចែកជូន ប្រជាពលរដ្ឋ ជនចាស់ជរា ជិត ៣០០ គ្រួសារ រួមមាន : អង្ករ ២៥គីឡូ ទឹកត្រី ១ យួរមី១០កញ្ចប់ ប្រេងឆា ១លីត្រ អំបិល១គីឡូក្រាម សាប៊ូលាងចាន១ដប សាប៊ូម្សៅ២កញ្ចប់ រួមទាំងថវិការមួយចំនួនផងដែរ៕