Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំ ស្ដីពីការបង្កើតគណៈកម្មាធិការសកម្មភាពមីន និង ក្រុមការងារផែនការ សកម្មភាពមីនខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ បើកកិច្ចប្រជុំ ស្ដីពី បង្កើតគណៈកម្មាធិការ សកម្មភាពមីន និងក្រុមការងារផែនការ សកម្មភាពមីន ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទីប្រឹក្សាអាជ្ញាធរមីន នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានា ជុំវិញខេត្ត និងមន្ត្រីរាជការ សាលាខេត្ត ជាច្រើនរូបទៀត ។

ឯកឧត្តម ឈីវ លីម ទីប្រឹក្សាអាជ្ញាធរមីន និងជាប្រធាននាយកដ្ឋាន ផែនការសេដ្ឋកិច្ចសង្គម និងគ្រប់គ្រងទិន្នន័យ មានប្រសាសន៍ថា ៖ ការបង្កើត ភីម៉ាក់ និងម៉ាពូ ដើម្បីត្រួតពិនិត្យគ្រប់គ្រង និងសម្របសម្រួល សកម្មភាពមីន និងធានាឲ្យបាននូវ ប្រសិទ្ធិភាព ក្នុងការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ សកម្មភាពមីន និងពង្រីងយន្តការ កសាងផែនការ សកម្មភាពមីន តាមរយៈភីម៉ាក់ និងម៉ាពូ ដោយបញ្ចូល ក្នុងដំណើរការកសាងផែនការ វិនិយោគ ឃុំ សង្កាត់ និងស្វែងរកការ គាំទ្រឲ្យមានការ បោសសម្អាតមីន តាមឃុំ សង្កាត់គោលដៅ និងចម្ការ មីនគ្រាប់ ទូទាំងប្រទេស ពង្រឹងភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវ ក្នុងការរៀបចំផែនការសកម្មភាពមីន ក្នុងខេត្តនីមួយៗ ព្រមទាំងពង្រឹង ផ្នែករដ្ឋបាល និងផ្នែកច្បាប់ក្នុងការ គ្រប់គ្រងវិស័យ សកម្មភាពមីន ខេត្ត ដើម្បីគាំទ្រ ដល់ផែនការអភិវឌ្ឍន៍ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ៖ ខេត្តត្បូងត្រូវបាន ប្រកាសដាក់ឲ្យ ដំណើរការរដ្ឋបាល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ មកដល់ពេលនេះ មិនទាន់មានគណៈកម្មាធិការ សកម្មភាពមីន និងក្រុមការងារផែនការ សកម្មភាពមីនភីម៉ាក់ និងម៉ាពូ នៅឡើយទេ ពោលគឺតាមការសម្រេច របស់រាជរដ្ឋាភិបាល និងតាមសំណើររបស់ អាជ្ញាធរមីន និងមានការឯកភាព ពីខេត្តត្បូងឃ្មុំ បានរៀបចំឲ្យ មានដូចខេត្តដ៏ទៃទៀត ក្នុងការរៀបចំគណៈកម្មាធិការនេះ ត្រូវមានការចូលរួម សមាសភាពពី មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានា ជំវិញខេត្តត្បូងឃ្មុំ នៅក្នុងការបោសសម្អាត មីន មិនទាន់ផ្ទុះ នៅក្នុងទីក្រុង នៃខេត្តត្បូងឃ្មុំ ហើយក្រុមការងារនេះ ពឹងផ្អែកទៅលើក្រុម ការងារម៉ាពូ ជាសេនាធិការសិក្សា និងពិនិត្យគំរោង ពីផែនការសកម្មភាពមីន ក្នុងការសម្រេចគោលដៅ បានជោគជ័យ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានផ្ដាំផ្ញើដល់ មន្ទីរ អង្គភាព ស្ថាប័នដែល ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ និងជួយគាំទ្រដល់ ក្នុងការបោសសម្អាត មីន មិនទាន់ផ្ទុះ នៅក្នុងទីក្រុង នៃខេត្តត្បូងឃ្មុំ ជូនដល់ប្រជពលរដ្ឋ ទូទាំងខេត្ត និងការបង្កើត គណៈកម្មាធិការ សកម្មភាពមីន និងក្រុមការងារផែនការ សកម្មភាពមីន ខេត្តត្បូងឃ្មុំ នេះឲ្យបានល្អ ប្រសើរផងដែរ ៕