Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ (ស្ត្រីនិងការអភិវឌ្ឍន៍ ក្នុងបរិយាការណ៍កូវីត១៩) នៅឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ (ស្ត្រីនិងការអភិវឌ្ឍន៍

ក្នុងបរិយាការណ៍កូវីត១៩) និងចុះសួរសុខទុក្ខស្ត្រីចាស់ជរាគ្មានទីពឹងនៅឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងក៏មានការចូលរួមពី ប្រធាន/អនុប្រធានមន្ទីរកិច្ចការនារីខេត្ត អាជ្ញាធរ និងប្រជាពលរដ្ឋជាដច្រើនរូបទៀត។

បន្ទាប់ពីលោកស្រី ថន គឹនស្រ៊ន់ ប្រធានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ បានឲ្យដឹងពីប្រវត្តិទិវាអន្តរជាតិ នារី៨ មីនា ស្ដីពីការពុះពារដើម្បីទាមទារសិទ្ធិរបស់នារី នៅស៊ីកាហ្គោ និងញូយ៉ង នៅសហរដ្ឋអាមេរិក ពីអំពើកៀបសង្កាត់ កេងប្រវ័ញ្ច ហួសប្រមាណ ទើបស្រ្តីកម្មការីនី ផ្នែកតម្បាញ់ និងការដេរ សាមគ្គីក្រោកឈរឡើង ធ្វើការតស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារបាននៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ ទើបសព្វថ្ងៃនេះ នៅលើពិភពលោកយកថ្ងៃទី៨ មីនា មកប្រារព្ធជារៀងរាល់ឆ្នាំ។

នាឱកាសនោះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រារព្ធខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ (ស្ត្រីនិងការអភិវឌ្ឍន៍ ក្នុងបរិយាការណ៍កូវីត១៩) នាពេលនេះ គឺជាប្រធានបទមួយក្នុងការឆ្លើយតបទៅ នឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ក្នុងការការពារទប់ស្កាត់ជម្ងឺកូវីដ១៩ នៅតាមមូលដ្ឋានរបស់ខ្លួន និងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។

លោកជំទាវ បានគូសរម្លឹកថា ៖ នៅក្នុងរបប ប៉ុល ពត តម្លៃស្ត្រីត្រូវបានធ្លាក់ចុះដោយការបំផ្លាញចោលវប្បធម៌ ប្រពៃណី សាសនា ហើយស្ត្រីក៏ត្រូវបានជិៈជាន់រងទុក្ខវេទនា និងនិរាសព្រាត់ប្រាស់ពីគ្រួសារ។

ក្រោយថ្ងៃរំដោះ៧-មករា-១៩៧៩ និងនយោបាយឈ្នះឈ្នះ ប្រទេសជាតិយើងទទួលបានសុខសន្តិភាព ហើយតម្លៃស្ត្រីត្រូវបានគិតគូរលើកកម្ពស់យ៉ាងល្អប្រសើរឡើងជាលំដាប់ ដែលក៏ជាកត្តាចូលរួមជំរុញការអភិវឌ្ឍលើគ្រប់វិស័យនិងគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពសុខដុមរមនា និងផ្តល់ឱកាសឱ្យបុរស-ស្ត្រី កូនប្រុសស្រី បានរស់នៅជួបជុំក្រុមគ្រួសារ បានសិក្សារៀនសូត្រខ្ពង់ខ្ពស់ មានចំណេះដឹងនិងមុខរបរដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។

លោកជំទាវ នី ចាន់ធីតា បានបន្តទៀតថា ៖ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១០ នៅខេត្តត្បូងឃ្មុំ របស់យើងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលបំណងរំលេចពីតម្លៃនៃការផ្ដល់សិទ្ធស្មើគ្នានឹងបុរសក្រោមម្លប់ សុខសន្តិភាព និងជម្រុញគាំទ្រស្រ្តីដើម្បីវឌ្ឍនភាពសង្គមលើកកម្ពស់សិទ្ធិស្ថានភាពជីវភាព ឋានៈតួនាទី និងសុខមាលភាព អភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាពពេញលេញ៕