Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កចំនួន១១២នាក់ នៅមណ្ឌលចត្តាឡីស័កថ្នាក់ខេត្តកំរិត (QC2)

  • បោះពុម្ព

ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តរបស់ខ្លួនវិញរួចមក រដ្ឋបាលខេត្តត្បូងឃ្មុំ

ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគបរិភោគ ថវិការ ចែកជូនប្រជាពលរដ្ឋដែលត្រឡប់ពីក្រៅប្រទេស កំពុងធ្វើចត្តាឡីស័កចំនួន១១២នាក់ នៅបឋម . វិទ្យាល័យ តេជោ ហ៊ុន សែន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ។

ក្នុងនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងក្រុមការងារបានត្រួតពិនិត្យទីតាំងបន្ទប់សម្រាក បន្ទប់ទឹក បង្គន់អនាម័យ និងកន្លែងសំរាករបស់ក្រុមគ្រូពេទ្យ កម្លាំងការពារ និងនាំយកគ្រឿងឧបភោគបរិភោគជាច្រើន ទៅចែកជូននៅក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ខេត្តកំរិត(QC2) ដើម្បីពង្រឹងការអនុវត្តការធ្វើចត្តាឡីស័ក អោយមានប្រសិទ្ធិភាពខ្ពស់ សម្រាប់ត្រៀមរៀបចំទទួលបងប្អូនពលករចំណាកស្រុកពីក្រៅប្រទេសផងដែរ។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជម្រុញដល់ប្រជាពលរដ្ឋដែលត្រឡប់ពីក្រៅប្រទេស ដែលកំពុងធ្វើចត្តាឡីស័ក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យរបស់ក្រសួងសុខាភិបាល បីការពារបីកុំ និងបង្កើនការការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩តាមសហគមន៍ ខណៈកម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ ក្រោយមានព្រឹត្តការណ៍២០កុម្ភៈ ។

ឯកឧត្ដមបណ្ឌិត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យដែលនៅប្រចាំការ ដើម្បីតាមដានបញ្ហាសុខភាពបងប្អូន ជាប្រចាំ និង មិនត្រូវប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យដែលប្រចាំការនៅមណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត កំរិត(QC2)ឡើយ ដើម្បីជៀសវាងមានបញ្ហាណាមួយកើតឡើងជាយថាហេតុ ។

ម្យ៉ាងទៀត ដើម្បីសុខុមាលភាពក្រុមគ្រួសារ បងប្អូន ប្រជាជនទូទៅ បងប្អូនដាច់ខាតត្រូវធ្វើចត្តាឡីស័ក និងគោរពឲ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល មិនត្រូវចាកចេញដោយគ្មានការអនុញ្ញាតដាច់ខាត ទាំងនេះដើម្បីសុខដុមរម្យនាក្នុងសង្គមជាតិ ក្នុងគ្រួសារ ក្នុងបរិបទរីករាលដាលនៃ ជម្ងឺកូវីដ-១៩ ជាសកល។

សូមបញ្ជាក់ថា : អំណោយជាគ្រឿងឧបភោគបរិភោគដែល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំយកទៅប្រគល់ជូន នាឱកាសនោះមានចំនួន១១២ឈុត ក្នុង១ឈុតៗទទួលបាន មី១កេះ អង្ករ១បេ ទឹកត្រី១យូ ទឹកស៊ីអ៊ីវ ១យូរ ត្រីខ ១យូ ប្រេងឆា ១ដប សាប៊ូ១ដុំ និងថវិកា៥០.០០០៛៕