Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ បានប្រកាសផ្សព្វផ្សាយ កំណត់តំបន់វិនិឆ្ឆ័យកាងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែល ជាកង្វល់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ត្រូវដោះស្រាយ ហើយដើម្បី ឲ្យផុតនូវ តំណោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំ ក្រុមកាងារសុរិយាដី ដើម្បីធ្វើការ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥នេះ

នៅក្នុងបរិវេណ សាលាបឋមសិក្សា ស្រែលើសែនជ័យ ស្ថិតនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រកាសផ្សព្វផ្សាយ កំណត់តំបន់វិនិច្ឆ័យ កាងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិ ស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក ផៃ ច័ន្ទសុភី អភិបាលរង នៃគណៈអភិបាល ស្រុកមេមត់ និងលោក ធួន ជេដ្ឋា ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់និងសុរិយោដីខេត្ត និង ជានាយកចាត់ការ កម្មវិធីអនុវិស័យរដ្ឋបាល ដីធ្លី ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ប្រធានការិយាល័យ ស្ថាប័ន អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។

តាមរបាយការណ៍ របស់លោក ធួន ជេដ្ឋា ឲ្យដឹងថា ភូមិស្រែលសែនជ័យ ជាភូមិស្ថិតនៅក្នុង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ភូមិនេះទើបតែបង្កើតថ្មី ជាសម្បទានសង្គមកិច្ច ឲ្យទៅប្រជាពលរដ្ឋនៅឆ្នាំ២០០៩ ។ ហើយភូមិ មានព្រំប្រទល់ ខាងជើងជាប់ នឹងព្រែកឃ្មួរ និងព្រែកស្ទឹងស្រី ខាងត្បូងជាប់នឹង អូរល្វី ខាងកើតជាប់នឹង ទន្លេចាម ព្រំប្រទល់ប្រទេសវៀតណាម ខាងលិចជាប់ នឹងភូមិឃ្មួរ និងភូមិសាទុំ ។

លោកបន្តទៀតថា នៅភូមិស្រែលើសែនជ័យ មានប្រជាពលរដ្ឋ សរុបចំនួន ១២១៣នាក់ ស្មើនឹង ២៥០គ្រួសារ ផ្ទៃដីសរុបចំនួន ៨៦៣.៦៥ហិចតា ស្មើនឹង ២៧៧ក្បាលដី មានផ្ទៃដីលំនៅដ្ឋាន សរុបចំនួន ២៦ហិចតា ស្មើនឹង ២៥០ក្បាលដី ផ្ទៃដីកសិកម្ម សរុបចំនួន ៥៥០.៨៧ហិចតា ស្មើនឹង ២៥២ក្បាលដី ផ្ទៃដីវត្ត សរុបចំនួន ០.៩០ហិចតា ស្មើនឹង ១ក្បាលដី ផ្ទៃដីសាលារៀន មានចំនួន ២.៧០ហិចតា ស្មើនឹង ១ក្បាលដី ការិយាល័យ រដ្ឋបាលមានចំនួន ១ហិចតា ស្មើនឹង ១ក្បាលដី ការិយាល័យ សហមានចំនួន ០.៧៥ហិចតា ស្មើនឹង ១ក្បាលដី សួនច្បារមានចំនួន ២.៨៥ហិចតា ស្មើនិង ១ក្បាលដី ប៉ុស្តិ៍សុខភាពមានចំនួន ០.៧៥ហិចតា ស្មើនឹង ១ក្បាលដី ផ្សារលក់ដូរមានចំនួន ១.៤ហិចតា ស្មើនិង ១ក្បាលដី សម្រាប់ចតរថយន្ដមានចំនួន ០.៧០ហិចតា ស្មើនឹង ១ក្បាលដី ដីតំបន់ព្រៃសហគមមានចំនួន ៧៤ហិចតា ស្មើនឹង ៣ក្បាលដី ដីចំការមានស្រាប់មានចំនួន ៣៦ក្បាលដី ដីបំរុងទុក្ខសាកសពមានចំនួន ០.៣ហិចតា ស្មើនឹង ១ក្បាលដី ដីកសិកម្មបំរុងទុកមានចំនួន ៣៤.៣៦ហិចតា ស្មើនឹង ១៦ក្បាលដី ដីលំនៅឋានបំរុងទុក្ខមានចំនួន ០.៦០ហិចតា ស្មើនឹង ១០ក្បាលដី ផងដែរ ។

លោក ផៃ ច័ន្ទសុភី អភិបាលរង នៃគណៈអភិបាល ស្រុកមេមត់ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលបានចូលរួមសហការ ជាមួយមន្ត្រីជំនាញ សុរិយោដី ដើម្បីធ្វើការវាស់វែង ឲ្យធ្វើមានលក្ខណៈ ងាយស្រួល និងឆាប់រហ័ស ។ ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដីទាំងអស់ នៅពេលចុះបញ្ជីរដីធ្លី ត្រូវនាំទាំងប្ដីប្រពន្ធ និងឯកសារ ផ្ទាល់ខ្លួនពាក់ព័ន្ធ ក្នុងនោះរួមមាន ៖ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអពារហ៍ពិពារហ៍ និងសៀវភៅគ្រួសារ ធ្វើឲ្យមានភាពងាយស្រួល ទៅដល់ ក្រុមការងារ វាស់វែង និងរៀបចំប័ណ្ណកម្មសិទ្ធិ ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋ បានឆាប់រហ័ស ។

ទន្ទឹមនឹងនេះដែរ ចំពោះអាណាព្យាបាល ឬឪពុកម្ដាយ ដែលមានបំណង ចែកដីឲ្យកូនចៅ អាចរៀបចំ ធ្វើការបែងចែក នៅពេលនេះបាន ៕