Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ត្រូវបានចៅអធិការវត្តតេជសុវណ្ណភូមិ នាំយកទៅជូនរដ្ឋបាលខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ត្រូវបានព្រះគ្រូសង្ឃរតនមុនី គី ឌីណា ព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ

២០២១ នេះ បាននាំយកទៅឧបត្ថម្ភជូនក្រុមគ្រូពេទ្យជួរមុខ និង អ្នកកមពុងធ្វើចត្តាឡីស័ក ក្នុងមណ្ឌលចត្តាឡីស័កកម្រឹត ២ QC2 (វិទ្យាល័យត្បូងឃ្មុំ) ខេត្តត្បូងឃ្មុំ ដើម្បីបំពេញតម្រូវការខ្លះៗរបស់ក្រុមគ្រូពេទ្យ និងអ្នកកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តផងដែរ។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅមណ្ឌលចត្តាឡីស័កកម្រឹត ២ QC2 (វិទ្យាល័យត្បូងឃ្មុំ) ខេត្តត្បូងឃ្មុំ ដោយពីការទទួលពីសំណាក់ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត និង ជាប្រធានអនុគណៈកម្មាការស្រាវជ្រាវ និង តាមដានអ្នកជំងឺកូវីដ-១៩ ខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

នាឱកាសនោះ ព្រះគ្រូសង្ឃរតនមុនី គីម ឌីណា បានមានពុទ្ធដីការលើកឡើងថា ដោយមើលឃើញនូវតម្រូវការប្រើប្រាស់ចាំបាច់របស់ក្រុមគ្រូពេទ្យជួរមុខ និង អ្នកកំពុងធ្វើចត្តាឡីស័ក ផងដែរនោះ ទើបព្រះគ្រូ និងញាត្តិញោមពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់គ្នា បាននាំយកនូវថវិកា សម្ភារៈខាងលើ ដើម្បីចូលរួមឧបត្ថម្ភ សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់របស់មណ្ឌល ជាការចូលរួមទប់ស្កាត់ការពារពីការឆ្លងជំងឺកូវីដ-១៩ ។

ជាការឆ្លើយតប ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ក៏បានសូមថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅដល់ ព្រះគ្រូ និងសប្បុរសជន ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានធ្វើការឧបត្ថម្ភ នូវសម្ភារៈ និង ថវិកាមួយចំនួនខាងលើ ជាការចូលរួមជាមួយរាជរដ្ឋភិបាល ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់បំពេញតម្រូវការ និងប្រើប្រាស់នៅក្នុងមណ្ឌលចត្តាឡីស័កនេះផងដែរ៕