Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាងទឹកសហគមន៍និងប្រឡាយ៣.៦០០ម៉ែត្រ ដែលជាប្រភពទឹកស្រោចស្រពនៅឃុំអញ្ជើញ ស្រុកត្បូងឃ្មុំ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ត្រូវបានសាងសងជិតរួចជាស្ថាពរហើយ

  • បោះពុម្ព

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេតត្បូងឃ្មុំ និងឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញរួមគ្នា

ចុះពិនិត្យការសាងសងអាងទឹកសហគមន៍ត្រពាំងសាលា និងប្រឡាយទឹក៣.៦០០ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រពដីស្រែ និងដំណាំ ស្ថិតនៅភូមិព្រៃកំពែង ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងការចុះពិនិត្យការសាងសងនាឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ លោក សេង សុខឃឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកមេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋជាយ៉ាងរូបទៀត ។

អាងទឹក និងប្រឡាយទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ។

ក្នុងនោះ អាងទឹកសហគមន៍ត្រពាំងសាលា មានទំហំ១០០x១០០ម៉ែត្រ និងប្រឡាយទឹកប្រវែង៣.៦០០ម៉ែត្រ ។

ក្នុងឳកាសនោះ ឯកឧត្តម ហាក់ សុខមករា និងឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះបងប្អូនដោយក្តីនឹករលឹកបំផុត។

ឯកឧត្តម បានលើកឡើងថា អាងទឹកសហគមន៍ដែលបានដំណើរការការសាងសង់នាពេលនេះ គឺជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការស្ដារប្រព័ន្ធទឹកស្រោចស្រពឡើងវិញ ដើម្បីទប់ស្កាត់ គ្រោះរាំងស្ងួត និងជាពិសេសជួយដល់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋពង្រីកផ្ទៃដីដាំដុះ ប្រមាណ សំដៅលើកកម្ពស់ជីវភាព នឹងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល៕