Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមគ្រូពេទ្យជួរមុខ កងកម្លាំងរក្សាសន្តិសុខ និង អ្នកធ្វើចត្តាឡីស័កទីរួមខេត្តត្បូងឃ្មុំ ទទួលគ្រឿងឧបភោគពីព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ

  • បោះពុម្ព

ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ និងការីនំបុ័ង ៣០០ ប្រអប់ ត្រូវបានព្រះគ្រូសង្ឃរតនមុនី គី ឌីណា ព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ

នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ នេះ បាននាំយកទៅឧបត្ថម្ភជូនក្រុមគ្រូពេទ្យជួរមុខ កងកម្លាំងរក្សាសន្តិសុខ និង អ្នកធ្វើចត្តាឡីស័ក ក្នុងមណ្ឌលចត្តាឡីស័កកម្រឹត ២ QC2 (វិទ្យាល័យត្បូងឃ្មុំ) ខេត្តត្បូងឃ្មុំ ដើម្បីជាការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការចាំបាច់ និងបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ប្រកបដោយសន្តានចិត្តអាណិតស្រឡាញ់។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅមណ្ឌលចត្តាឡីស័កកម្រិត ២ QC2 (វិទ្យាល័យត្បូងឃ្មុំ) ខេត្តត្បូងឃ្មុំ ដោយពីការទទួលពីសំណាក់ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត និង ជាប្រធានអនុគណៈកម្មាការស្រាវជ្រាវ និង តាមដានអ្នកជំងឺកូវីដ-១៩ ខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងដោយមានអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកឧកញ៉ា លោក-លោកស្រី សប្បុរសជន និងអ្នកពាក់ព័ន្ធផងដែរ ។

នាឱកាសនោះ ព្រះគ្រូសង្ឃរតនមុនី គីម ឌីណា បានមានពុទ្ធដីការលើកឡើងថា ដោយមើលឃើញនូវតម្រូវការប្រើប្រាស់ចាំបាច់ ជាកាលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យជួរមុខ កងកម្លាំងរក្សាសន្តិសុខ និង អ្នកកំពុងធ្វើចត្តាឡីស័ក ផងដែរនោះ ទើបព្រះគ្រូ និងញាត្តិញោមសប្បុរសជនទាំងអស់គ្នា បាននាំយកនូវនូវគ្រឿងឧបភោគ -បរិភោគ ខាងលើ ដើម្បីចូលរួមឧបត្ថម្ភ ជាការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការចាំបាច់ និងបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ប្រកបដោយសន្តានចិត្តអាណិតស្រឡាញ់ សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់របស់មណ្ឌល ក្នុងការចូលរួមទប់ស្កាត់ការពារពីការឆ្លងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តត្បូងឃ្មុំ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះគ្រូ និងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី ជាសប្បុរសជន ទាំងអស់ ដែលបានធ្វើការឧបត្ថម្ភ នូវគ្រឿងភេសជ្ជៈឧបភោគ-បរិភោគ សម្រាប់បំពេញតម្រូវការ និងប្រើប្រាស់នៅក្នុងមណ្ឌលចត្តាឡីស័កបន្ថែមលើការផ្តល់ជូននាពេលកន្លងមក ហើយតែងតែលើកទឹកចិត្តដល់អ្នកធ្វើចត្តាឡីស័កជានិច្ច ខិតខំថែរក្សាសុខភាព ជាពិសេសការខិតខំប្រឹងប្រែងអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជ នូវវិធានឲ្យបានខ្ជាប់ខ្ជួន ៣កុំ និង ៣ការពារ ធ្វើឲ្យកម្ពុជា រួចចាកពីរោគដ៏កាចសាហាវមួយនេះ។

ឯកឧត្តម មានប្រសាសន៏សូមកុំរើសអើង កុំស្អប់អ្នកជំងឺកូវីដ-១៩ អ្នកធ្វើចត្តាឡីស័ក ព្រោះពួកគាត់សុទ្ធតែជាជនរងគ្រោះ ហើយត្រូវបន្តចូលរួមលើកទឹកចិត្តដល់ពួកគាត់ ឲ្យខិតខំថែរក្សាសុខភាព រួមគ្នាកម្ចាត់ជំងឺកូវីដ១៩ ឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីបានប្រកបរបររកស៊ី និងរស់នៅដោយសុខដុមរមនា ជាពិសេសត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងកូវីដ-១៩ ឲ្យបានគ្រប់គ្នាព្រោះវ៉ាក់សាំង គឺជាជាអាវក្រោះមួយ ដើម្បីការពារខ្លួន តែសូមនៅតែអនុវត្តវិធានអនាម័យរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវផងដែរ។

សូមជម្រាបជូនថា គ្រឿងឧបភោគ-បរិភោគ និង ភេសជ្ជៈ រួមមានៈ មី ម៉ាម៉ា ៣០០ កេស ទឹកបរិសុទ្ធវីតាល់ ១០កេស និងសម្លរការី ៣០០ ប្រអប់ នំបុ័ង ៦០០ ដើម ទឹកសុទ្ធ ៣០០ដប ព្រមទាំងភេសជ្ជៈ ៣០០កំប៉ុង ។