Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឳពុកក្មេក ឯកឧត្តម ឆន មុនី ទីប្រឹក្សាសម្តេច ហេង សំរិន

  • បោះពុម្ព

គណៈប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី១០ ខែឧសភា

ឆ្នាំ២០២១នេះ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក សាម ត្រូវជាឳពុកក្មេក ឯកឧត្តម ឆន មុនី ទីប្រឹក្សាសម្តេច ហេង សំរិន និងលោកជំទាវ សុខ ធីតា។

ឯកឧត្តម សុក សាម បានទទួលមរណៈភាពនៅវេលាម៉ោង ១៤:១៥នាទីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹបខ្សួល រំជួលចិត្តពោរពេញដោយមហាទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ តំណាងឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តត្បូងឃ្មុំ បានសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅជាទីបំផុត ដោយក្តីសោកសង្វេគជាអនេកប្បការ និងសោកស្តាយស្រណោះអាឡោះអាល័យឥតឧបមា ចំពោះការលាចាកលោករបស់ឯកឧត្តម សុក សាម ដែលនេះគឺជាការបាត់បង់ ស្វាមី ឪពុក ជីតា ពោរពេញដោយព្រហ្មវិហារធម៌ សង្គហធម៌ មហាករុណាទិគុណ សន្តោសប្រោសប្រណីដ៏វិសេសវិសាល និងជាពុទ្ធសាសនូបត្ថម្ភ បរិបូណ៌ដោយសីលធម៌ គុណធម៌ បានបូជាយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធានសម្ភារៈ ចូលរួមចំណែកដល់ដំណើរការសាងសង់សមិទ្ធផលនានា ជាច្រើនក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីវឌ្ឍនភាព វិបុលភាព និងការរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិមាតុភូមិកម្ពុជា។

ជាថ្មីម្តងទៀត ឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តត្បូងឃ្មុំ សូមលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សុក សាម សូមបានទៅចាប់បដិសន្ធិក្នុងបរមសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕