Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជួបការលំបាក ០៣គ្រួសារ ទទួលបានអំណោយជួយសង្គ្រោះពី ក្រុមការងារមនុស្សធម៍វត្តតេជសុវណ្ណភូមិ

  • បោះពុម្ព

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជួបការលំបាក ក្នុងបរិបទការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រស់នៅក្នុង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន០៣គ្រួសារ

ទទួលបានអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកា ពីព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ ព្រមទាំងសប្បុរសជន ក្រុមការងារមនុស្សធម៌វត្តតេជសុវណ្ណភូមិខេត្តត្បូងឃ្មុំ។ សកម្មភាពមនុស្សធម៌នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ដោយមានរួមដំណើរដោយឯកឧត្តម អោក បូឡៃ សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកជំទាវ លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងលោកស្រី ព្រមទាំងសប្បុរសជនជាច្រើននាក់។

ក្នុងឳកាសនោះ ក្រុមការងារមនុស្សធម៍បានសំណេះសំណាល និងផ្តាំផ្ញើឱ្យប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈអាជ្ញាធរ ភូមិ ឃុំ ស្រុក និងក្រុមគ្រូពេទ្យ ចំពោះការរាតត្បាតជំងឺឆ្លងដ៏កាចសាហាវ គឺជំងឺកូវីដ១៩នេះ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក នក៍ដូចជាប្រទេសកម្ពុជាយើងផងដែរ។

មានប្រសាសន៏នាឱកាសនោះ លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និង សាសនា ខេត្ត បានលើកឡើងថា ការនាំយកអំណោយមកផ្តល់ជូននេះ គឺដោយមើលឃើញ ពីការលំបាក របស់ពួកគាត់ ម្យ៉ាងវិញទៀត ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ បានមួយរយៈពេល និងបានផ្តាំផ្ញើសូមអោយពួកគាត់ ដោយរស់នៅ ត្រូវមានអនាម័យ អនុវត្តឱ្យខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ចំពោះ អំណោយចែកជូនរួមមាន : អង្ករ៥០គីឡូក្រាម ត្រីខ១០កំប៉ុង មី ០១កេស ទឹកត្រី ០១យួរ ទឹកស៊ីអ៉ីវ ០១ យួរ សៀងផ្អែម០៣ គីឡូក្រាម និងថវិកាក្នុង០១គ្រួសារ ៣០ម៉ឺនរៀល ៕