Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ជូវ ប្រុណ បន្តថែបរិស្ថាន «ទឹកធ្លាក់ហោង» ឱ្យនៅស្រស់ស្អាត ទោះជាទេសចរធ្លាក់ចុះ

  • បោះពុម្ព

«ទឹកធ្លាក់ហោង» ជារមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្រ្ត នៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រមណីយដ្ឋាននេះ មានរូងភ្នំរាប់សិបម៉ែត្រ និងទឹកធ្លាក់កម្ពស់ប្រមាណ៨ម៉ែត្រ

ដែលហ៊ុមព័ទ្ធដោយទេសភាពព្រៃឈើយ៉ាងស្រស់បំព្រង។

លោក ជូវ ប្រុណ អ្នកថែអាស្រមហោង បានឱ្យដឹងថា ទឹកធ្លាក់ហោង នេះ មានភ្ញៀវទេសចរទៅលេងហូរហែ ប៉ុន្តែជំងឺកូវីដ-១៩ ធ្វើឱ្យរមណីយដ្ឋានធម្មជាតិប្រវត្តិសាស្រ្តមួយនេះ មិនសូវមានភ្ញៀវមកកម្សាន្តឡើយ។

ដ្បិតថាមិនសូវមានទេសចរទៅកម្សាន្តដូចមុន តែលោក ជូវ ប្រុណ នៅបន្តថែរក្សារមណីយដ្ឋាននេះ ដោយសម្អាតបរិស្ថានជុំវិញរមណីយដ្ឋាន ដើម្បីទទួលភ្ញៀវទេសចរ។

ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់ភ្ញៀវទេសចរឱ្យជួយថែរក្សាបរិស្ថាន ហើយសូមកុំបោះចោលសំរាមផ្ដេសផ្ដាស ។

អ្នកថែរក្សាទឹកធ្លាក់នេះ រៀបរាប់ដូច្នេះថា៖ «ខ្ញុំផ្ដែផ្ដាំអ្នកផឹកស៊ីខាងលើ ឱ្យជួយសម្អាតប្រអប់មី ប្រអប់បាយកុំឱ្យបោះចោលផ្ដេសផ្ដាស។ ខ្ញុំថែខាងក្រោមយ៉ាប់ណាស់។

ខ្ញុំថែរាល់ថ្ងៃនេះ ហើយខ្ញុំចង់ឱ្យតែល្អ »។

ទន្ទឹមនឹងនេះ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិត្បូងឃ្មុំ កាលពីដើមខែមីនាថា រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំរៀបរមណីយដ្ឋានទឹកធ្លាក់ហោង ឱ្យក្លាយជារមណីយដ្ឋានគំរូមួយនៅខេត្តត្បូងឃ្មុំ ខណៈរដ្ឋបាលខេត្ត កំពុងរៀបចំបង្កើតគណៈកម្មការដើម្បី អភិវឌ្ឍន៍រមណីយដ្ឋាន ទឹកធ្លាក់ហោង បន្ថែមទៀត៕