Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ធឿន ប៊ុនធីម ជោគជ័យនឹងរបរដាំម្នាស់នៅខេត្តត្បូងឃ្មុំ

  • បោះពុម្ព

លោក ធឿន ប៊ុនធីម បានដាំម្នាស់នៅខេត្តត្បូងឃ្មុំ រយៈពេល៣ឆ្នាំហើយ។ ដាំដុះលើផ្ទៃដី ជាង២ហិកតា កសិកររូបនេះ អាចរកចំណូលបានក្រាស់ក្រែល និងជួយជីវភាពគ្រួសារកាន់តែប្រសើរ។ ស្ថិតនៅភូមិអំពិលជ្រុំ

ឃុំទន្លេបិទ ស្រុកត្បួងឃ្មុំ លោក ប៉ុនធីម បានរៀបរាប់ថា ម្នាស់ជាដំណាំមិនរើសសណ្ឋានដី និងលក់បានតម្លៃសមរម្យ។ «សម្រាប់ការលក់វិញគឺម្នាស់ លក់ជាឡូ។

មួយឡូ លក់តាមហាងឆេងជាក់ស្ដែង។ ជួនកាល ម្នាស់លេខមួយ លក់បានមួយឡូ ២ម៉ឺនរៀល»។

នេះជាការបញ្ជាក់របស់លោក ប៉ុនធីម ដែលលោកបានបន្ថែមថា ក្នុងមួយហិកតា លោកអាចរកចំណូលបាន១ម៉ឺនដុល្លារ។

ដ្បិតទទួលបានចំណូលច្រើន ប៉ុន្តែកសិកររូបនេះ បានអះអាងថា ដាំណាំនេះ ត្រូវចំណាយដើមទុនច្រើន ដោយត្រូវការប្រព័ន្ធទឹកគ្រប់គ្រាន់ ពិសេសប្រឈមបញ្ហារលួយគល់ផងដែរ។

ជាមួយគ្នានេះ លោក ប៊ុនធីម បានប្រាប់ពីបច្ចេកទេសនៃការដាំម្នាស់ឱ្យបានទិន្នផលល្អ ដូច្នេះថា៖« ដំបូង ភ្ជួរដី ហាលទុករយៈពេល២ខែមុនដាំ ដើម្បីឱ្យងាប់មេរោគ ឬមុនដាំ យកកំបោរស បាចលើផ្ទៃដី។ ក្នុងមួយហិកតា ដាក់កំបោរស ១០បាវ។

ពេលជិតដាំយើងប្រែដីវាមួយម្ដងទៀត រួចឆូតដាំ ដាក់ជីទ្រាប់បាតវាយកតែម្ដង» ៕