Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ជា សុផារ៉ា៖ គណបក្សប្រជាជនកម្ពុជា នៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត

  • បោះពុម្ព

ឯកឧត្តម ជា សុផារ៉ា ថ្លែងលើកឡើងថា ជំហគណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសម្លេងគណបក្សមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម

ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត។ ឯកឧត្តម ជា សុផារ៉ា បន្ថែមថា ជាមួយនឹងការយកចិត្តទុកដាក់ទៅលើយុវជនក្តី តែយើងនៅតែបន្តមើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិកបក្សទាំងអស់ មិនថាថ្មីឫចាស់ ដើម្បីរួមគ្នាស្រលាញ់គាំទ្រ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ឈ្នះឆ្នោតដ៍ច្រើនលើសលប់នាពេលខាងមុខ។

អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រូបនេះ គូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំជាក្បាលម៉ាស៊ីនគណបក្ស ត្រូវបន្តយុទ្ធនាការដណ្តើមយកសន្លឹកឆ្នោត ពោលគឺចិញ្ចឹមចលនាឲ្យដូចភ្លៀងរលឹម ធ្វើការជិតស្និទ្ធ និងគាំពារសមាជិក និងអ្នកគាំទ្រ។

ពិសេសផ្តោតសំខាន់លើអ្នកគាំទ្រតែម្តង គឺថាបើទោះមិនទាន់ក្លាយជាសមាជិកបក្សក្តី ខណៈដែលពួកគាត់មើលឃើញទង្វើដ៍ល្អ និងការកសាងជាបន្តបន្ទាប់របស់គណបក្ស ជាហេតុធ្វើឲ្យគាត់គាំទ្រនឹងបោះឆ្នោតជូនគណបក្ស នេះជាចំណុចសំខាន់។

ឯកឧត្តម ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ថ្លែងជំរុញណែនាំលើកឡើងបែបនេះ ក្នុងឱកាសតំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងឳកាសនោះ ឯកឧត្តម ជា សុផារ៉ា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនដល់សមាជិកគណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំទាំងអស់។

ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថាការជួបជុំនាពេលនេះ គឺប្រព្រឹត្តិទៅដោយរក្សាគម្លាតត្រឹមត្រូវ និងអនុវត្តន៍តាមវិធានសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម ជា សុផារ៉ា បានថ្លែងកោតសរសើរ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំសម្រេចបាន ទាំងការដោះស្រាយបញ្ហា បំពេញតម្រូវការ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរៀងៗខ្លួន ដែលជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តធ្វើឲ្យកាន់តែល្អបន្ថែមទៀតដើម្បីប្រមូលយកសមាណចិត្តប្រជាពលរដ្ឋ បោះឆ្នោតដោយក្តីស្រលាញ់ពេញចិត្តពេញថ្លើមជូនគណបក្សប្រជាជន៕