Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហគមន៍កំពែរបន្តរក្សាព្រៃជំនឿរសម្រាប់កូនចៅជំនាន់ក្រោយ

  • បោះពុម្ព

្វើដំណើរពីទីរួមខេត្តត្បូងឃ្មុំតាមផ្លូវជាតិលេខ73ចំងាយ32គីឡូម៉ែត្រហើយបត់ឆ្វេង2គីឡូ ម៉ែត្រតាមផ្លូវលំយើងនឹងមកសហគមន៍កំពែង ដែលស្ថិតនៅភូមិខ្ជាញឃុំតំបែរស្រុកតំបែរខេត្តត្បូងឃ្មុំ។ ព្រៃកំពែង

រឺសហគមន៍កំពែងជាទីតាំង ជាព្រៃដ៏មានសក្ដានុពលនៅខេត្តត្បួងឃ្មុំ និងជាព្រៃជំនឿរដែលប្រជាពលរដ្ឋ នៅទីនេះតែងតែមកគោរពបូជារាល់ឆ្នាំដើម្បីសុំសេចក្ដីសុខសប្បាយតៗគ្នារៀងមក ។

លោក ម៉ន អុន មេភូមិខ្ជាញបានលើកឡើងថា នៅលើផ្ទៃដីជាង៣២ហិចតាព្រៃសហគមន៍ កំពែង ត្រូវ បានបង្កើតឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ ។

លោក អុន បន្តថាក្នុងព្រៃសហគមន៍ កំពែងសហគមន៍រកឃើញមាន ស្រះទឹកបូរាណ ផ្លូវរទេះបូរាណ រោងអ្នកតាជំនាន់ដើមនិងឈើកម្រ មួយចំនួន ព្រមទាំងបក្សីកម្រដូចជាកេងកងជំពុះស ជាដើម ។

លោកបន្តថា ការណ៍សហមន៍នេះ បង្កើតឡើងដំបូងគឺមិនមានបញ្ហាអ្វីឡើយ ផ្ទុយមកវិញប្រជាពលរដ្ឋនៅទីនេះសប្បាយចិត្តនិងចូលរួម ថែរក្សាព្រៃសហគមន៍នេះអោយគង់វង្សទាំងអស់គ្នា ។

នៅថ្ងៃខាងមុខ បើតាមមេភូមិខ្ជាញ លោក ម៉ន អុន សហគមន៍កំពែងនឹងរៀបចំដូចជាទី១ ស្ដារស្រះទឹកបូរាណ ដែលមានទំហំ២ហិចតាជម្រៅ៤ម៉ែត្រឡើងវិញ ទី២រៀបចំផ្លូវក្រវ៉ាត់ ជុំវិញព្រៃ សហគមន៍ហើយជាប្រយោជន៍សំរាប់ កសិករដឹកកសិផលផង ទី៣រៀបចំផ្លូវរទេះបូរាណឡើងវិញ ដើម្បីដឹកភ្ញៀវទេសចរណ៍ចូលមើលក្នុងព្រៃសហគមន៍ និងទី៤រៀបចំកញ្ជុះអង្គុយលេងជុំវិញ ព្រៃសហគមន៍ និងស្រះទឹកបូរាណ ៕