Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងម៉ាស ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក

  • បោះពុម្ព

ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងដែលប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ-១៩

ក៍ដូចជាបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងម៉ាស ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ត្បូងឃ្មុំ កំពង់ចាម មកប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ត្បូងឃ្មុំ កំពង់ចាម រួមដំណើរដោយឯកឧត្ដមអនុប្រធាន និងឯកឧត្តម លោកជំទាវជាលេខាធិការ និងសមាជិកក្រុម សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋមដែលកំពុងធ្វើចត្តាឡីស័ក និងចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម អ៊ុក ប៊ុនឈឿន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបំពេញការងារ និងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តត្បូងឃ្មុំទាំងអស់ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាង យកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាព របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។

ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តដែលបានខិតខំបំពេញការងារយ៉ាង សកម្មនាពេលកន្លងមក ពិសេសបានអនុវត្តន៏ការណែនាំនូវវិធានការនានាជាច្រើន ដើម្បីបង្ការ និងទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា។

ឆ្លៀតក្នុងឳកាសនោះឯកឧត្តម ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរខេត្តត្បូងឃ្មុំត្រូវបន្តការអនុវត្តន៏គ្រប់វិធានការប្រុង ប្រយ៏ត្នខ្ពស់ថែមទៀតនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ព្រោះបច្ចុប្ប្នន្ននៅទូទាំងប្រទេសកម្ពុជា នៅមានតំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ដូច្នេះយើងត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តសប្បុរសរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដែលបាននាំយកអំណោយមកប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ នេះជាវប្បធម៌នៃការចែករំលែក និងការជួយគ្នាទៅវិញទៅមក ក្នុងពេលវេលាដែលវីរុសកូវីដ ១៩ រីករាលដាលជាសកល។

សូមបញ្ជាក់ថា ៖ អំណោយគ្រឿងឧបភោគ បរិភោគ និងម៉ាស ដែលឯកឧត្តម លោកជំទាវ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ កំពង់ចាម ត្បូងឃ្មុំ ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តត្បូងឃ្មុំ នាពេលនោះរួមមាន ៖ ទឹកត្រីចំនួន ១០០យួរ ទឹកស៊ីអ៊ីវចំនួន១០០យួរ ទឹកសុទ្ធចំនួន ១០០កេស ត្រីខកំប៉ុងចំនួន១០០យួរ មីចំនួន ១០០កេស និងម៉ាសចំនួន៤ពាន់ម៉ាស៕