Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្ដម វង សូត ចុះសំណេះសំណាល និងផ្តល់អំណោយជូនជនពិការក្រីក្រ ចំនួន១៦១គ្រួសារ ឃុំក្រែក ស្រុកពញាក្រែក

  • បោះពុម្ព

ៅព្រឹក ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច

ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជេីញ ចូលរួម ពិធីសំណេះសំណាល និងចែកអំណោយជូនជនពិការក្រីក្រតាមសហគមន៍ និងគ្រួសារដែលជួបគ្រោះធម្មជាតិ ចំនួន១៦១គ្រួសារ ក្នុងមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ ។

ឯកឧត្ដម រដ្ឋមន្ត្រី វង សូត បានថ្លែងថា មន្ត្រី គឺត្រូវបំរេីប្រជារាស្ត្រ នៅតាមមូលដ្ឋាន ឲ្យបានត្រឹមត្រូវ និងតម្លាភាព ហេីយជាពិសេស មន្ត្រីដែលគ្រប់គ្រងកម្មវិធីឧបត្តម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កេីនការយកចិត្តទុកដាក់ ព្យាយាម បំរេីតាមតម្រូវការ ចុះសម្ភាសន៍ផ្ទាល់ៗ កុំរង់ចាំអស់ពេលបានចុះទៅធ្វេី ពោលគឺ គ្រួសារដែលក្រីក្រពិតប្រាកដគឺទទួលបានសាច់ប្រាក់ឧបត្តម្ភនេះហេីយ។

ឯកឧត្ដម រដ្ឋមន្ត្រី បានបន្ថែមទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក លេីជីវភាពទូទាំងប្រទេស ត្រូវរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សាច់ប្រាក់ជួយសម្រួលជីវភាពគ្រួសារក្រីក្រក្នុងវិបត្តិកូវីដ១៩នេះ ។

បេីទោះបីកម្ពុជារងគ្រោះដោយវិបត្តិកូវីដ១៩ក៍ដោយ រាជរដ្ឋាភិបាល កម្ពុជា នៅតែផ្សព្វផ្សាយ អប់រំ និងជាពិសេសនោះជួយពលរដ្ឋក្នុងរូបភាព ចែកជូនអំណោយមនុស្សធម៍ដែលជួបការរងគ្រោះធម្មជាតិ ខ្យល់កន្ក្រាក់ ប៉ះពាល់ ផ្ទះសម្បែង ក្នុងន័យជួយសម្រួលនូវជីវភាពគ្រួសារពលរដ្ឋឲ្យកាន់តែល្អប្រសេីរវិញ។

ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ របស់ក្រសួង សុខាភិបាល បីការពារបីកុំ និងបង្កេីនការការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩តាមសហគមន៍ ខណៈ កម្ពុជារកឃេីញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ បន្ទាប់ មានព្រឹត្តការណ៍២០កុម្ភៈ ។

ឯកឧត្ដម រដ្ឋមន្ត្រី បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងមូលដ្ឋាន ការតាមដានបញ្ហាសុខភាព ជាប្រចាំ ដេីម្បីជៀសឆ្ងាយពីជម្ងឺឆ្លងដ៍កាចសាហាវមួយនេះ៕