Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណដឹកនាំប្រតិភូរដ្ឋបាលខេត្ត ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អៀម សារុំ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ

  • បោះពុម្ព

ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព

ឯកឧត្តម អៀម សារុំ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលត្រូវជាឪពុកបង្កើត លោក រី ដាវិន នាយករងទីចាត់ការរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងជាឪពុកក្មេករបស់លោកស្រី ឌុក រ៉ាដាលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។

ឯកឧត្តម អៀម សារុំ បានទទួលមរណភាព នៅវេលាម៉ោង ០០:០២ នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យសពនេះ បានប្រារព្ធធ្វើឡើង នៅគេហដ្ឋានផ្ទាល់នៃសព ស្ថិតនៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការសោកស្តាយ និងបានចូលរួមរំលែកទុក្ខ ជាមួយលោក រី ដាវីន និងក្រុមគ្រួសារ ដែលបានបាត់បង់រូប ឯកឧត្តម អៀម សារុំ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ទុកមរណភាពនេះ គឺជាការបាត់បង់នូវធនធានមនុស្សឆ្នើម ដែលមានស្នាដៃមួយរូប ដែលត្រូវជាស្វាមី ជាបិតា បិតាក្មេក និងជាជីតា ជាទីគោរពស្រឡាញ់ បំផុត របស់ក្រុមគ្រួសារទាំងអស់ នៃសព ដែលជានិច្ចកាល តែងបានលះបង់ខ្ពស់ទាំងកម្លាំង កាយ ចិត្ត និងបញ្ញា ស្មារតី ក្នុងការបីបាច់ថែរក្សាកូនៗ ជាទីស្រឡាញ់ និងបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបួងសួងសូមអោយវិញ្ញាណក្ខ័ន្ធ របស់ឯកឧត្តម អៀម សារុំ ជាទីគោរព បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕