Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខនាំយកស្បៀ ងអាហារប្រគេនវត្តចំនួន០២ ក្នុងស្រុកត្បូងឃ្មុំ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦៨អង្គ/នាក់ លើព្រះសង្ឃនិងចាស់ៗចំណុះជើងវត្ត

  • បោះពុម្ព

ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរស្រុក ចុះសួរសុខទុក្ខ នាំយកអំណោយស្បៀងអាហារ

និងសម្ភារ មួយចំនួន ប្រគេនជូនព្រះសង្ឃជាង ១៥៩ អង្គ និងលោកតា លោកយាយ ជួយការងារវត្ត នៅវត្តទួលទ្រាត្បូង ស្ថិតនៅភូមិ ទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងយកសំណាក ដោយក្រុមការងារគ្រូពេទ្យចុះយកសំណាក នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានធ្វើតេស្តរហ័សកូវីដ-១៩ (Rapid Test) បានរកឃើញមានឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៦៨អង្គ/នាក់ និងកំពុងពិនិត្យបន្ត ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍សាកសួរសុខទុក្ខដល់មន្ត្រីរដ្ឋបាលស្រុក ព្រះសង្ឃ ក្រុមគ្រូពេទ្យ ក៏ដូចជាលោកតា លោកយាយ អំពីស្ថានភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ និងបានលើកឡើងអំពីការព្រួយបារម្ភ និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៏លើកទឹកចិត្ត ដល់លោកអភិបាលស្រុក និងក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលបន្តនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ បានយ៉ាងល្អប្រសើរ តាមការណែនាំរបស់អាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏ឆ្លាតវៃ។

បើតាម លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានអោយដឹងថា ក្រុមការងារបានចុះមកយកសំណាកធ្វើតេស្តិ៍រហ័សរកមេរោគកូវីដ-១៩ នៅវត្តទួលទ្រាត្បូង លើព្រះសង្ឃគង់ក្នុងវត្តទួលទ្រាត្បូង វត្តទួលទ្រាជើង លោកតា លោកយាយជួយការងារក្នុងវត្ត និងអ្នកលក់ដូរដែលប៉ះពាល់ផ្ទាល់៤ផ្ទះ សរុបចំនួន ១៥៩អង្គ/នាក់ លទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ៦៨អង្គ/នាក់ ។

លោក បន្តថា ក្នុងនោះព្រះសង្ឃវត្តទួលទ្រាត្បូង ៦៤អង្គ ព្រះសង្ឃវត្តទួលទ្រាជើង ២អង្គ លោកតា លោកយាយ ជួយការងារវត្ត ២នាក់ កំពុងដឹកជញ្ជូនទៅមណ្ឌលព្យាបាលខេត្ត និងអនុវត្តវិធានការចំពោះមុខ ដោយបិទវត្តទាំង ០២ និងគ្រួសារប៉ះពាល់ផ្ទាល់ចំនួន ០៤គ្រួសារ រួមមានមនុស្សសរុបចំនួន ១១៧អង្គ/នាក់ និងដាក់កម្លាំងចាំត្រួតពិនិតបន្ត ។

លោកបានបន្តឲ្យដឹងទៀតថា ក្រោមការចង្អុលណែនាំរបស់ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិបានចុះណែនាំអ្នកប៉ះពាល់ប្រយោល ២៧៣នាក់ រួមជាមួយសមាជិកគ្រួសារធ្វើចត្តាឡីស័កតាមផ្ទះ និងបន្តតាមដានស្រាវជ្រាវមុខសញ្ញាប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីកាត់ផ្តាច់ខ្សែចម្លងបន្តទៀត។ សូមជម្រាបថា ចំពោះអំណោយដែលបានប្រគេនជូន រួមមាននអង្ករ០៥តោន, ទឹកសុទ្ធ, មីខ្លាឃ្មុំក្រហម, ត្រីខកំប៉ុង និងថវិកា២លានរៀល៕