Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងសុខាភិបាល កោតសរសើរចំពោះអាជ្ញាធរខេត្តត្បូងឃ្មុំ នូវកិច្ចសហការយ៉ាងល្អ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈមន្ទីរពេទ្យខ្នាតយក្សមិត្តភាពកម្ពុជា-ចិន សម្រេចការសាងសង់បាន៧០%ហើយ

  • បោះពុម្ព

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឳកាសចុះពិនិត្យបច្ចុប្បនភាព ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅព្រឹក ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១

បានអញ្ជើញជួបសំណេះសំណាលពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទ សោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រសួង សុខាភិបាល ពិសេសឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែល តែងតែជួយគាំទ្រទាំងធនធានមនុស្ស សម្ភារៈ បច្ចេកទេស ក្នុងយុទ្ធនាការ ប្រឆាំងទៅនឹងជម្ងឺកូវីដ-១៩។

ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម បណ្ឌិត អភិបាលខេត្ត ក៍បានស្នេីសុំរថយន្តសង្គ្រោះ បន្ទាប់បន្ថែម និងទីតាំងរៀបចំជាមណ្ឌលពិនិត្យព្យាបាលអ្នកជម្ងឺបន្ថែមទៀត ខណៈ ដែលរកឃេីញអ្នកវិជ្ជមានកូវីដជារៀងរាល់ថ្ងៃ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់អាជ្ញាធរខេត្តត្បូងឃ្មុំ ដែលមានឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានដាក់ចេញនូវរាល់វិធានការបន្ទាន់នានា ជាពិសេសដែលមានមន្ទីរសុខាភិបាលខេត្តជាសេនាធិការដ៏ល្អ ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩នេះ។

ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានបន្តចុះទៅពិនិត្យមណ្ឌលចាក់វ៉ាក់សាំងនៅមន្ទីរបង្អែកនរោត្តម ព្រះសីហនុ ត្បូងឃ្មុំ ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្ដម រដ្ឋមន្ត្រី បានជម្រុញដល់មន្ត្រីសុខាភិបាលបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ពោលគឺក្រុមគ្រូពេទ្យជួរមុខកំពុងមានតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងចូលរួមផ្តល់វ៉ាក់សាំងរបស់រាជដ្ឋាភិបាល ជូនពលរដ្ឋឲ្យបានគ្រប់គ្នាតាមគោលដៅនិងតំបន់ដែលបានរៀបចំឡេីង។

បន្ទាប់មកទៀត ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៍បានបន្តអញ្ជើញចុះពិនិត្យការសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលបច្ចុប្បន្នក្រុមជាង កំពុងសាងសង់សម្រេចបានប្រមាណ៧០%ហេីយ ផងដែរ នេះជាសញ្ញាណមួយក្នុងចំណោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយដល់កម្ពុជា»។

ឯកឧត្តមរដ្ឋមន្ដ្រី ថ្លែងបន្ដថា «មន្ទីរពេទ្យដ៏ធំមួយនេះ នឹងអាចគ្របដណ្ដប់ក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាជននៅក្នុងតំបន់ផង និងតាមខេត្ដមួយចំនួន ដូចជា ខេត្តក្រចេះ រតនគីរី ស្ទឹងត្រែង និងមណ្ឌលគីរី អាចមកថែទាំជំងឺនៅទីនេះបាន»។ មន្ទីរពេទ្យនេះ នឹងមានបំពាក់ឧបករណ៍សម្ភារបរិក្ខារពេទ្យទំនើបៗជាច្រើន»។

មន្ទីរពេទ្យមួយនេះនឹងក្លាយជាកន្លែងថែទាំអ្នកជំងឺផង និងជាមន្ទីរពេទ្យ ជួយដល់ការពង្រឹងការបណ្ដុះបណ្ដាលក្នុងប្រព័ន្ធសុខាភិបាលផងដែរ»។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្ដត្បូងឃ្មុំ បានថ្លែងឲ្យដឹងដែរថា «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ មានទំហំ ២៤.៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥.៨១៥ ម៉ែត្រការ៉េ ចំណាយថវិកាសរុប ជាង៤៦លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ»៕