Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ជា ចំណាន អំពាវនាវឲ្យពលរដ្ឋបង្កើនការយកចិត្តទុក ដាក់ ចូលរួមទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩

  • បោះពុម្ព

ឯកឧត្តម ជា ចំណាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់

និងប្រុងប្រយ័ត្នដោយត្រូវបន្តចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ការអំពាវនាវនេះ គ្រាដែលឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំក្រែក តំណាងឯកឧត្តមរដ្ឋមន្ត្រី វង សូត នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកអំណោយជាម៉ាស់ ទឹកអាល់កុល និងគ្រឿងឧបភោគបរិភោគចំនួន១០០គ្រួសារ ទៅផ្តល់ជូនសាលាឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីចែកជូនបន្តដល់គ្រួសារប្រជាពលរដ្ឋ ដែលជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍២០ កុម្ភៈ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ជា ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោក វង សូត ដែលប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ដែលតែងតែគិតគូរសុខទុក្ខពលរដ្ឋ កំឡុងពេលជួបវិបត្តិកូវីដ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញ និងផ្សព្វផ្សាយបន្ថែមដល់ពលរដ្ឋ ដែលមកទទួលអំណោយចំនួន៨គ្រួសារ ស្ថិតក្នុងឃុំក្រែក ដែលបានជាប់ពាល់ព័ន្ធទៅនឹងព្រឹត្តិការណ៍២០កុម្ភៈនេះ ត្រូវខិតខំថែទាំសុខភាព និងអនាម័យខ្លួនប្រាណតាមវិធានសុខាភិបាល ដោយអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ហើយត្រូវចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺត្រូវចូលរួមទទួលវ៉ាក់សាំងបង្ការការពារ ជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុត ពីជំងឺរាតត្បាតមួយនេះ។

ទន្ទឹមនឹងនេះដែរឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំក្រែក បានអំពាវនាវបន្ថែមលើវិធានការទប់ស្កាត់របស់អាជ្ញាធរ ដូចការបិទខ្ទប់តំបន់ ដែលរកឃើញញករណីកូវីដ-១៩ ដោយអាជ្ញាធរតែងតែស្វែងរកប្រភព និងកាត់ផ្តាច់ខ្សែចម្លងដោយធ្វើតេស្តរហ័ស ករណីសង្ស័យបុគ្គលណាម្នាក់ជាប់ពាក់ព័ន្ធ និងដាក់ខ្លួនឲ្យនៅដោយឡែក ដោយត្រូវធ្វើចត្តាឡីស័ក។

សូមជម្រាបថា អំណោយរបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលត្រូវផ្តល់ជូនសាលាឃុំក្រែក តាមរយៈឯកឧត្តម ជា ចំណាន រួមមាន៖ អង្ករចំនួន២តោន, មីម៉ាម៉ាចំនួន៦០កេះតូច, ម៉ាស់ចំនួន ២០០០០ម៉ាស់, អាកុលចំនួន១២០លីត្រ, កញ្ចប់ឃីតថ្នាំ៣០០ឃីត, សាប៊ូចំនួន៣៦០ដុំ, ទឹកស៊ីអ៊ីវចំនួ ន១០០យួរ និងទឹកត្រី១០០យួរផងដែរ៕