Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋចំនួន ៣ស្រុក ក្នុងខេត្តត្បូងឃ្មុំ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩

  • បោះពុម្ព

ើម្បីធានាដល់សុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តមួយនេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅស្រុកចំនួន ៣ គឺស្រុកក្រូចឆ្មារ ស្រុកតំបែរ

និងស្រុកមេមត់ ឱ្យទៅចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យដែលរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលបានរៀបចំ ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ១១ថ្ងៃត្រង់ និងចាប់ពីម៉ោង ១៣ ដល់ម៉ោង ១៦ល្ងាច។

សម្រាប់ទីតាំងដែលបានរៀបចំ មានដូចជានៅស្រុកក្រូចឆ្មារ ត្រូវទៅចាក់នៅមន្ទីរពេទ្យបង្អែកក្រូចឆ្មារ មណ្ឌលសុខភាកំពង់ទ្រាស មណ្ឌលសុខភាពប៉ឹស១។

ស្រុកតំបែរ នៅមន្ទីរពេទ្យបង្អែកតំបែរ មណ្ឌលសុខភាពសូដា និងមណ្ឌលសុខភាពទឹកជ្រៅ។

ស្រុកមេមត់ នៅមន្ទីរពេទ្យបង្អែកមេមត់ មណ្ឌលសុខភាពសំរោង និងមណ្ឌលសុខភាពជាំទ្រៀក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ការងារចាក់វ៉ាក់សាំងក្នុងខេត្តត្បូងឃ្មុំទាំងមូល សម្រេចបាន វ៉ាក់សាំង Sinopharm / Beijing លើកទី១បានចំនួន ៣៩៧២នាក់ លើកទី២ បានចំនួន ៣៩៤៨នាក់ ។

សម្រាប់វ៉ាក់សាំង Sinovac លើកទី១ បានចំនួន ៣២,៥២២នាក់ និងលើកទី២ បានចំនួន ១៦,៦៨៤នាក់៕