Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គម្រោងស្ថាបនាផ្លូវ៣ខ្សែ ក្នុងឃុំនួន០៣ នៃស្រុកតំបែរ ត្រូវបានដាក់ដំណើរការដេញថ្លៃ

  • បោះពុម្ព

ពិធីដាក់សំណើរដេញថ្លៃគម្រោងមូលនីធិឃុំ/សង្កាត់ ឆ្នាំ២០២១ ចំនួន ០៣ គម្រោង ដើម្បីដំណើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តត្បូងឃ្មុំ បើទោះបី ជំងឺកូវីដ-១៩ កំពុងមានការរាតត្បាតជាសកល

ធ្វើអោយប៉ះពាល់ដល់ជីវភាពប្រជាជន និងដំណើរការផ្សេងៗ ដោយនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានបើកដំណើរការដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេចំនួន ០៣គម្រោង នៅក្នុងមូលដ្ឋានស្រុកតំបែរ រួមមាន ៖ ឃុំ ទឹកជ្រៅ /ឃុំត្រពាំងព្រីង និងឃុំគោកស្រុក ។

ពិធីដាក់ដេញថ្លៃគម្រោងអភិវឌ្ឍមូលនីធិឃុំ នេះ ប្រព្រឹត្តទៅ នៅសាលប្រជុំ សាលាស្រុកតំបែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងស្រុកតំបែរ គណៈកម្មាការលទ្ធកម្មរបស់ឃុំពាក់ព័ន្ធ តំណាងទីចាត់ការផែនការ និង វិនិយោគខេត្ត តំណាងរដ្ឋបាលស្រុក មន្រ្តីបច្ចេកទេសចុះជួយឃុំ ទាំង បី ព្រមទាំងតំណាងក្រុមហ៊ុនដែលមានបំណងចូលរួមការដេញថ្លៃគម្រោងមូលនីធិឃុំ/សង្កាត់ ឆ្នាំ២០២១ នេះផងដែរ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងស្រុកតំបែរ ក៏បានធ្វើការបញ្ជាក់ និងសង្កត់ធ្ងន់ថា រាល់ការបើកសំណើរដេញថ្លៃលើគម្រោងមូលនីធិឃុំ គឺចាំបាច់ត្រូវគោរពគោលការណ៏អោយបានត្រឹមត្រូវ តាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៍គម្រោងមូលនីធិឃុំ/សង្កាត់ ជាធរមាន ដើម្បីធានាតម្លាភាព យុត្តិធម៌ គុណភាព ដែលអាចទទួលយកបានទាំងអស់គ្នា។

គម្រោងដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេចំនួន ០៣គម្រោង រួមមាន៖ ឃុំទឹកជ្រៅ សាងសង់ផ្លូវបេតុងអាមេ ០១ខ្សែរ មានប្រវែង ៣០០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ កម្រាស់ ១៥០ មីលីម៉ែត្រ មានតម្លៃប៉ាន់ស្មាន ១៨១,០៥៦,០០០ រៀល / ឃុំត្រពាំងព្រីង សាងសង់ផ្លូវបេតុងអាមេ មានប្រវែង ២៥០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ កម្រាស់ ១៥០ មីលីម៉ែត្រ តម្លៃប៉ាន់ស្មាន ១៣២,២៧៤,៦០០ រៀល និងឃុំ គោកស្រុក សាងសង់ផ្លូវបេតុងអាមេ មានតម្លៃប៉ាន់ស្មាន ១០៣,១៨៣,៩០០ រៀល ។

ជាលទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃគម្រោងមូលនីធិ ឆ្នាំ ២០២១ នេះ គម្រោងទី ០១ ឃុំទឹកជ្រៅ បានទៅលើក្រុមហ៊ុន អ៊ូ លាងហុង ក្នុងតម្លៃទទួលយកបាន ១៧៨,៥០០,០០០ រៀល គម្រោងទី ០២ ឃុំត្រពាំងព្រីង បានទៅលើក្រុមហ៊ុន សេង ផេង ក្នុងតម្លៃទទួលយកបាន ១៣០,០០០,០០០ រៀល និងឃុំគោកស្រុក បានទៅលើក្រុមហ៊ុន ជា កក្កដា ក្នុងតម្លៃទទួលយកបាន ៩៩,០០០,០០០ រៀល ។

នាឱកាសនោះដែរ តំណាងទីចាត់ការផែនការ និង វិនិយោគខេត្តត្បូងឃ្មុំ បានឱ្យដឹងថា តាមទិដ្ឋភាព ជាក់ស្តែងការដេញថ្លៃគម្រោងមូលនិធិឃុំ ទាំង បី ក្នុងមូលដ្ឋានស្រុកតំបែរនេះ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងត្រឹមត្រូវ តាមច្បាប់និងលក្ខខណ្ឌនៃការដេញថ្លៃ ខណៈប្រធានគណៈកម្មការលទ្ធកម្ម ព្រមទទួលគម្រោង ។

តមកពេលបញ្ចប់ លោកអភិបាលរងស្រុក ក៏បានមានប្រសាសន៏ថា ក្រោយការដេញថ្លៃសូមអោយក្រុមហ៊ុនអ្នកទទួលការដែលទទួលបានសិទ្ធិទាំងអស់ ត្រូវអនុវត្តអោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធ្វើយ៉ាងណា អោយផ្លូវទាំងនោះប្រកបដោយគុណភាព ដើម្បីបម្រើផលប្រយោជន៏ប្រជាពលរដ្ឋបានយូរអង្វែង ។

ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ត្រូវគោរពតាមការនែនាំ របស់ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣កុំ ៣ការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តត្បូងឃ្មុំ ៕